Connect with us

ព័ត៌មានជាតិ

​​ខេត្ត​កំពត ប្រកាស​ត្រៀម​សម្ភារៈ​​និង​យន្តការ ​ឆ្លើយតប​ការ​ជួយសង្គ្រោះ​

បានផុស

នៅ

​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ខេត្ត​កំពត បាន​ប្រជុំ​បង្កើន​ការ​ត្រៀម​លក្ខណៈ​បន្ថែម​ទាំង​មធ្យោបាយ​សម្ភារៈ និង​យន្តការ ដើម្បី​ឆ្លើយតប​ការ​ជួយ​សង្គ្រោះ នឹង​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ក្នុង​ករណី​មាន​គ្រោះ​ធម្មជាតិ ឬ​ហេតុការណ៍​អាក្រក់​កើត​ឡើង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ដើម្បី​ពិនិត្យ​លើ​សេចក្ដីព្រាង នៃ​ខ្លឹមសារ​សេចក្ដី​សម្រេច​កែ​សម្រួល​សមាសភាព​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា ​សេចក្ដី​សម្រេច​ថ្មី​នេះ ត្រូវ​ចូលរួម​បង្កើន​ស្មារតី​ឆន្ទៈ ត្រៀមលក្ខណៈ អនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច​ដូច​បាន​កំណត់​ក្នុង​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ ដោយ​ត្រូវ​ត្រៀម​លក្ខណៈ​ទាំង​មធ្យោបាយ​សម្ភារៈ និង​យន្តការ​ក្នុង​បេសក​កម្ម​ជួយ​សង្គ្រោះ ​ដោយ​ប្រើ​វិធានការ​សរុប ​ឲ្យ​បាន​សកម្ម​ថែម​ទៀត​។ 

លោក ជាវ តាយ បានបញ្ជាក់ដែរថា ​​នាឆ្នាំនេះ ខេត្ត​កំពត​មិន​បាន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​នោះ​ទេ ហើយជាបន្តបន្ទាប់ទៀត រដ្ឋបាលខេត្តនឹងរៀបចំក្រុងឲ្យកាន់តែស្អាត ជាពិសេសការស្តារ និងស្ថាបនា​ហេដ្ឋា​​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ប្រឡាយ​ព្រែកជីក ការ​ស្តា​ព្រែក​កំពង់បាយ និង​ការ​រៀប​ចំ​អាង​ចម្រុះ​ទឹក​កខ្វក់​ជា​ដើម ដើម្បី​បង្កើន​សោភ័ណភាព និង​ធានា​បាន​ថា ខេត្ត​កំពត​មិន មានការជន់លិច​ក្រុង​ទៀត​ទេ ៕
 
អត្ថបទ ៖ សេង ណារិទ្ធ


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម