Connect with us

ព័ត៌មានជាតិ

ភ្លេចខ្លួន! ម្ចាស់រោងចក្រដែលត្រូវហាមឃាត់ការសង់របងរំលោភចំណីស្ទឹងស្លាគូលួចសង់របងថ្មីលើទីតាំងចាស់

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានបន្តចុះវាយកម្ទេចរបងថ្មរបស់រោងចក្រមួយកន្លែងនៅជាប់មាត់ស្ទឹងស្លាគូ ដែលលួចសាងសង់លើទីចាស់បន្ថែម ក្រោយអាជ្ញាធរខេត្តចុះឃាត់ និងវាយកន្ទេច​ម្ដងរួចមកហើយដោយសារការសាងសាង់រំលោភលើដីចំណីស្ទឹងស្លាគូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការវាយកម្ទេចរបងថ្មរបស់រោងចក្រនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់រោងចក្រមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្ត លួចសាងសង់របងថ្មឡើងវិញលើទីតាំងចាស់ដែលអាជ្ញាធរហាមឃាត់។ ការចុះវាយកម្ទេចនេះ អាជ្ញាធរក៏បានណែនាំឲ្យមេការរោងចក្រ ត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការសម្រេចបន្តពីថ្នាក់ដឹកនាំ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានចុះពិនិត្យ និងណែនាំអាជ្ញាធរស្រុក និងម្ចាស់រោងចក្រនៅភូមិពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ត្រូវវាយរបងថ្មប្រវែង ១៤៨ម៉ែត្រ ដែលសង់ធ្វើឱ្យប៉ះពាល់ចំណីស្ទឹងស្លាគូរ។ ក្រោយពីទទួលបានការណែនាំពីអាជ្ញាធរ ម្នាស់រោងចក្រក៏សម្រេសវាយកម្ទេចដោយខ្លួនឯងតាំងពីពេលនោះមក។ ការណែនាំឲ្យវាយកម្ទេចរបងថ្មនេះ កើតឡើងបន្ទាប់ពីមានរិះគន់ជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋតាមរយៈបណ្ដាញសង្គមពីការរំលោភលើដីចំណីស្ទឹងសាធារណៈ។

ក្នុងពេលចុះពិនិត្យផលប៉ះពាល់នាពេលនោះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានម្ចាស់ទីតាំងរុះរើសំណង់របងបេតុងប្រវែង ១១៩ម៉ែត្រ ដែលបានសង់កៀកនឹងមាត់ស្ទឹង ហើយថយមកខាងក្រោយដោយរក្សាទុកគម្លាត ៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង ទៅតាមច្បាប់កំណត់។

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម