ព័ត៌មានជាតិ
នគរបាល ឃាត់ខ្លួនបុរសជាឪពុកចុងម្នាក់ករណីរំលោភកូនដើម៣នាក់
សៀមរាប ៖ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវៈ និងប្រទូសកេរ្តិ៍ លើកូនស្រីចុងចំនួន៣នាក់។
ហេតុការណ៍ចាប់ខ្លួននៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅ សង្កាត់គោកចក ក្រុងសៀមរាប។ បើតាមរបាយការណ៍របស់កម្លាំងនគរបាលជំនាញបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២១ បានសហការជាមួយនគរបាលក្រុងសៀមរាប បានទទួលពាក្យបណ្តឹងពីឈ្មោះ តន់ សុខា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវជាឪពុកបង្កើតបានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ឃឿន ធា ភេទ ប្រុស អាយុ ២៦ឆ្នាំ ត្រូវជាឪពុកចុងបានរំលោភបំពានផ្លូវភេទទៅលើកូនស្រីខ្លួនទាំង៣នាក់ ដែលមានឈ្មោះដូចខាងក្រោម;
1, ឈ្មោះ ត.ណ អាយុ ៩ឆ្នាំ
2, ឈ្មោះ ត.ន អាយុ ១១ឆ្នាំ
3, ឈ្មោះ ត.ច អាយុ ១៥ឆ្នាំ។
បើតាមដើមបណ្តឹង ឈ្មោះ តន់ សុខា កន្លងមកបានលែងលះជាមួយប្រពន្ធដើមឈ្មោះ រឿន រឿម អាយុ ៣៥ឆ្នាំ ដោយមានកូន៤នាក់ ប្រុស១នាក់ រស់នៅជាមួយប្រពន្ធ។ ក្រោយមកប្រពន្ធមានប្តីចុងឈ្មោះ ឃឿន ធា។ ក្រោយមកនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ កូនស្រីច្បងឈ្មោះ ត.ច បានហៅខ្លួន (តន់ សុខា) ទៅយកនៅម្តុំមុខគ្រុឌ ពេលនោះកូនបានប្រាប់ថា បងប្អូនបង្កើតរបស់ខ្លួនទាំង៣នាក់ ត្រូវឪពុកចុងឈ្មោះ ឃឿន ធា រំលោភបំពានផ្លូវភេទ។
បើតាមរបាយការណ៍បានបញ្ជាក់ថា ជនសង្ស័យឈ្មោះឃឿន ធា បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភបំពានផ្លូវភេទទៅលើកូនស្រីទាំងបីនាក់ដូចការរៀបរាប់ របស់ពួកវាពិតប្រាកដមែន តែការរួមភេទនោះគឺមិនដល់ស៊ីជម្រៅនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះ ក្រោយសាកសួរ បានសម្រេចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕
ដោយ ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


