ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ជំរុញឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះវីរុសឆ្លងថ្មីៗពិសេសវីរុសហាន់តា
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានជំរុញឱ្យមន្ត្រីសុខាភិបាលដែលកំពុងបម្រើការងារនៅតាមច្រកទ្វារព្រំដែនទឹក គោកនិងអាកាសត្រូវបង្កើនការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់ចំពោះវីរុសឆ្លងថ្មីៗពិសេសវីរុសហាន់តាដែលបានរកឃើញលើភ្ញៀវធ្វើដំណើ រនៅលើនាវា ទេសចរណ៍មួយគ្រឿងដែលសង្ស័យថាឆ្លងពីសត្វកណ្តុរនៅប្រទេសអាហ្សង់ទីន។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានណែនាំឱ្យមន្ត្រីសុខាភិបាលតាមព្រំដែនទឹក គោកនិងអាកាសត្រូវត្រួតពិនិត្យរាល់ជំងឺឆ្លងនានាហើយក្នុងករណីរកឃើញសង្ស័យជំងឺឆ្លងណាមួយត្រូវបញ្ជួនអ្នកជំងឺទៅដាក់ដាច់ដោយឡែកនិងយកសំណាកទៅធ្វើតេស្តនៅមន្ទីរពិ សោធន៍ដើម្បីរកជំងឺឆ្លងនោះដើម្បីព្យាបាលឱ្យទាន់ពេលវេលានិងកាត់បន្ថយការចម្លងទៅមនុស្សផ្សេងទៀត។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ឧសភានេះថាទោះបីជាបច្ចុប្បន្ននេះវីរុហាន់តាមិនទាន់មានឆ្លងនៅកម្ពុជាឬក្នុងតំបន់យើងនៅឡើយក៏ដោយក៏យើងត្រូវប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំឱ្យមានឆ្លងនាំចូលមកប្រទេសយើងព្រោះថារហូតមកដល់ពេលនេះនៅមិនទាន់មានវ៉ាក់សាំងឬឱសថព្យាបាលជំងឺនេះនៅឡើយទេប៉ុន្តែអាចព្យាបាលគាំទ្រវេជ្ជសាស្ត្របានអាស្រ័យទៅលើការមកមន្ទីរពេទ្យទាន់ពេលវេលារបស់អ្នកជំងឺ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់បានបន្តថាយ៉ាងណាក៏ដោយជំងឺហាន់តា នេះតាមអង្គការសុខភាពពិភពលោកការឆ្លងមានកម្រិតទាបណាស់បើធៀបនឹងជំងឺផ្តាសាយបក្សីនិងជំងឺកូវីដ១៩។រីឯអត្រាស្លាប់ក៏តិចជាងដែរ។មនុស្សអាចឆ្លងវីរុសនេះតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ(កណ្តុរ កំប្រុក ស្កា សំពោច)ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ ការឆ្លងតាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ មនុស្សវីរុសនេះមានរោគសញ្ញាដូចជាអស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត រាក ក្អក ពិបាកដកដង្ហើម។ករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យរលាកសួត និងខ្សោយប្រព័ន្ធដកដង្ហើម និងហូរឈាមក្នុងសរីរាង្គ ។

លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ បានណែនាំឱ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យផ្ទះសម្បែង កន្លែងធ្វើការ និងបរិស្ថានជុំវិញឱ្យស្អាត។បិទច្រកចូលរបស់សត្វកកេរជាពិសេសកណ្តុរ និងកម្ចាត់កន្លែងដែលអាចជាជម្រករបស់សត្វកកេរ។ក្នុងករណីមានអាការៈសង្ស័យដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងមានប្រវត្តិត្រូវបានខាំ ឬប៉ះ ពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្តា សំពោច) ទឹករងៃ ទឹកនោម លាមក ឬមានប្រវត្តិធ្វើ ដំណើរមកពីតំបន់ដែលរាតត្បាតដោយជំងឺបង្កដោយវីរុសហាន់តា ក្នុងរយ:ពេលពី១ទៅ៨សប្តាហ៍ កន្លងមក សូមទៅពិនិត្យនិងពិគ្រោះយោបល់ ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោក អ្នកជាបន្ទាន់។
គួរបញ្ជាក់ថា ថ្មីៗនេះមានការឆ្លងជំងឺបង្កដោយវីរុសហាន់តា រកឃើញលើភ្ញៀវធ្វើដំណើរនៅលើនាវា ទេសចរណ៍មួយគ្រឿងដែលមានទង់ជាតិហូឡង់ និងផ្ទុកអ្នកដំណើរមកពី២៨ប្រទេស ដោយមានករណីសង្ស័យ ៨នាក់ បញ្ជាក់វិជ្ជមាន ៥នាក់ និងស្លាប់ ៣នាក់។ ការឆ្លងត្រូវបានសង្ស័យថាពាក់ព័ន្ធនិងការប៉ះពាល់សត្វកណ្តុរ នៅភាគខាងត្បូងប្រទេសអាហ្សង់ទីន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


