ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមថ្មី ត្រូវពិនិត្យបញ្ហាដែលជះឥទ្ធិពលលើវិស័យសុខាភិបាល
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញឲ្យ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមថ្មី ត្រូវបង្កើនការយកចិត្តទុកដាក់ និងត្រួតពិនិត្យមើលបញ្ហាដែលជះឥទ្ធិពលមកលើសមិទ្ធផល នៃវិស័យសុខាភិបាល ត្រូវធានាឲ្យបាននូវជោគជ័យក្នុងការបម្រើសេវាលើកកម្ពស់សុខភាព និងសុខមាលភាពជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ឲ្យកាន់តែល្អប្រសើរថែមទៀត។

ការជំរុញនេះ ក្នុងឱកាស លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមថ្មី ដោយលោកវេជ្ជបណ្ឌិត វ៉ា សាវុធ ត្រូវបានជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ជំនួសលោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ដែលត្រូវបានចូលនិវត្តន៍ កាលពីព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ នៅសាសាខេត្តកំពង់ចាម។

នាឱកាសនោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានជំរុញណែនាំដល់លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវបង្កើនការយកចិត្តទុកដាក់ និងត្រួតពិនិត្យមើលផងដែរថា មានកត្តាច្រើនណាស់ជះឥទ្ធិពលមកលើសមិទ្ធផល នៃវិស័យសុខាភិបាល។ ក្នុងនោះ ទាមទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ធ្វើយ៉ាងណាឲ្យមាននូវកិច្ចសហការសម្របសម្រួល និងឲ្យមានការចូលរួមយ៉ាងស្មោះស្ម័គ្រ អស់ពីកម្លាំងកាយ កម្លាំងចិត្ត ពីសំណាក់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវជោគជ័យក្នុងការលើកកម្ពស់សុខភាព និងសុខមាលភាពជូនប្រជាជន ជាពិសេសនៅតាមទីជនបទដាច់ស្រយាល និងជាអាទិ៍ មានការចូលរួមកិច្ចសហប្រតិបត្តិការល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រប់ប្រភេទ ដែលកើតមានក្នុងដំណាក់កាលនេះជាដើម។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានរំពឹងទុក មានជំនឿយ៉ាងមុតមាំ និងសង្ឃឹមយ៉ាងជាក់ច្បាស់ថា លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលទើបទទួលបានការតែងតាំងថ្មី នឹងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអស់សមត្ថភាពរបស់ខ្លួន អនុវត្តការងារឲ្យទទួលបានលទ្ធផលល្អត្រចះត្រចង់ ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ




-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


