Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ឲ្យបានរឹងមាំ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ណែនាំ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល ត្រូវ​ពង្រឹង​សមត្ថភាព​មណ្ឌល​សុខភាព​ជា​ជួរមុខ និង​ពង្រឹង​សមត្ថភាព​មន្ទីរពេទ្យ​បង្អែក ជា​ខ្សែ​បន្ទាត់​ឲ្យ​បាន​រឹងមាំ ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ថែទាំ​សុខភាព​សម្រាប់​ប្រជាជន​កាន់តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទ​សន្និបាត​បូកសរុបការងារសុខាភិបាលឆ្នាំ ២០២៥ និងលើកទិសដៅឆ្នាំ ២០២៦ របស់​មន្ទីរ​សុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៩ ខែមីនា លោក​សាស្ត្រាចារ្យ ឈាង រ៉ា បាន​ជំរុញ​ឲ្យ​មន្ត្រីត្រូវបន្តបង្កើនគុណភាពសេវា​ឲ្យ​ប្រសើរ​តាមរយៈ​ការ​អនុវត្ត​ស្តង់ដារ និង​គោលការណ៍​បច្ចេកទេស​សុខាភិបាល , ពង្រឹង​សមត្ថភាព​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក , ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល , គ្រូពេទ្យ និង​អ្នក​វិជ្ជាជីវៈ ត្រូវរក្សាសេចក្តីថ្លៃថ្នូរ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់ កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារ​បរិក្ខារ​នៅ​គ្រប់មន្ទីរពេទ្យ មណ្ឌលសុខភាព និងថែទាំអគារ និងបន្ទប់បម្រើសេវាឲ្យបានសមស្រប រួម​ទាំង​អនាម័យល្អ , បរិក្ខារពេទ្យ និង​ប្រព័ន្ធ​​ការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ។ បន្ថែម​ពី​នេះ ត្រូវ​បង្ការ​ជំងឺ​ឆ្លង និងស្រាវជ្រាវជំងឺមិនឆ្លងតាមរយៈការពង្រឹងការតាមដាន និងឆ្លើយតបជំងឺឆ្លង​រាតត្បាត​ឲ្យ​បាន​ឆាប់ និងដោយ​បុរេ​សកម្ម និងបន្តកម្មវិធីចាក់វ៉ាក់សាំងបង្ការដល់កុមារឲ្យបានគ្រប់ៗ គ្នា និង​ការ​អប់រំ​សុខភាព​ដល់​ប្រជាពលរដ្ឋ។ បង្កើនការថែទាំមុនពេលសម្រាល និងក្រោយសម្រាល ធានា​ការ​សម្រាល​ដោយ​សុវត្ថិភាព និងពង្រីកកម្មវិធី​អាហារូបត្ថម្ភ​កុមារ​ដើម្បី​លើក​កម្ពស់​សុខភាព​មាតា ទារក និង​កុមារ​កាន់តែ​ប្រសើរ។ លើកទឹកចិត្ត​សហគមន៍​ចូល​រួម​ក្នុង​ការ​ថែទាំ​សុខភាព និង​ការ​ផ្សព្វផ្សាយ​អប់រំ​សុខភាព​ដល់​ប្រជាពលរដ្ឋ ពង្រឹងតួនាទី​គណៈកម្មការ​គ្រប់គ្រង​មណ្ឌល​សុខភាព និង​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ​ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងបង្កើនកិច្ចសហការគ្រប់វិស័យ អាជ្ញាធរ​មូលដ្ឋាន អង្គការដៃគូនានា។

លោក​រដ្ឋមន្ត្រី បានណែនាំថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ មិនត្រូវមើលរំលងចំណុច​ខ្សោយ​របស់​ខ្លួន​ឡើយ ព្រោះថាការទទួលស្គាល់ចំណុចទាំងនោះ គឺជា​ជំហានឆ្ពោះទៅរកការ​កែលម្អ​បាន​ប្រសើរ​ឡើង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម