២​ថ្ងៃនេះ អាជ្ញាធរ​សហការ​ជាមួយ​កងទ័ពជើងគោក បន្ត​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ជូន​ពលរដ្ឋ​បាន​ចំនួន​៣៧២០០​គ្រួសារ​នៅ​តំបន់​បិទ​ខ្ទប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

២​ថ្ងៃនេះ អាជ្ញាធរ​សហការ​ជាមួយ​កងទ័ពជើងគោក បន្ត​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ជូន​ពលរដ្ឋ​បាន​ចំនួន​៣៧២០០​គ្រួសារ​នៅ​តំបន់​បិទ​ខ្ទប់

បានផុស

នៅ

ភ្នំពេញ ​៖ អនុវត្ត​តាម​ការណែនាំ​របស់​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បានដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សហការ​ឲ្យ​បាន​ល្អជា​មួយ​កងទ័ពជើងគោក ចែក​ជូន​ស្បៀងអាហារ​ជូនទៅ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត នៅក្នុង​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម បង្ការ​និង​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឃើញថា ថ្ងៃទី​២៨​និង​២៩​មេសា អាជ្ញាធរ​ខណ្ឌ​នីមួយៗ​បាន​បន្ត​សហការ​ជាមួយ​កងទ័ពជើងគោក ដោយ​បន្ត​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ជូនទៅ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៣៧២០០​គ្រួសារ​បន្ថែមទៀត នៅ​តាម​ខណ្ឌ​នីមួយៗ នៅក្នុង​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៨​និង ២៩​មេសា ២​ថ្ងៃ​ជាប់​គ្នា​នេះ អាជ្ញាធរ​ខណ្ឌ​នីមួយៗ​បាន​បន្ត​សហការ​ជាមួយ​កងទ័ពជើងគោក បន្ត​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៣៧២០០​គ្រួសារ ក្នុង​នោះ​បាន​ដឹកជញ្ជូន​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រី​ក្រី នៅ​ខណ្ឌមានជ័យ​ចំនួន​៥៥០០​គ្រួសារ នៅ​ពោធិ៍​សែន​ជ័យ​ចំនួន​១៨១០០​គ្រួសារ ខណ្ឌដង្កោ​៩០០ ខណ្ឌ​សែន សុខ​៥០០ ខណ្ឌ​ព្រែក​ព្នៅ ៥០០​គ្រួសារ ខណ្ឌ​ឫស្សី​កែវ​ចំនួន​៣០០០​គ្រួសារ​ខណ្ឌ​ជ្រោយចង្វា ១០០០​គ្រួសារ ខណ្ឌដូនពេញ​ចំនួន​១៥០០​គ្រួសារ ខណ្ឌ​៧​មករា ១០០០​គ្រួសារ ខណ្ឌទួលគោក ១៣០០​គ្រួសារ ខណ្ឌចំការមន ៦០០​គ្រួសារ ខណ្ឌ​បឹង​កេងកង ១០០០​គ្រួសារ ខណ្ឌ​ច្បារអំពៅ​ចំនួន​១៣០០​គ្រួសារ និង​ខណ្ឌ​កំបូល​ចំនួន​១០០០​គ្រួសារ​។

គួរ​បញ្ជាក់​ថា កងកម្លាំង​ទ័ពជើងគោក អនុវត្តតាម​បទបញ្ជា​របស់​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ប្រើប្រាស់​កងកម្លាំង​ទ័ពជើងគោក ចំនួន​២០៦​នាក់ និង រថយន្ត​៦២​គ្រឿង ដើម្បី ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​នៅក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី ដោយមាន​ដូចជា អង្ករ​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, និង​ត្រីខ​ជាដើម ដើម្បី​រំលែក​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ ខណៈ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា ៥លាន​រៀល ជូននារី ដែលសម្រាលកូនដោយ​​ខ្លួនឯងក្នុងបន្ទប់ជួលទាំង​យប់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារ​យុវជនបក្សស្រុកអន្លង់វែង បានដឹកនាំក្រុមការងា រចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះ ដោយ សារភ្លើងឆេះផ្ទះ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សមាជិកក្រុមរាំ ពេជ្រ សោភា ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងរន្ធត់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ពេជ្រ សោភា តក់ស្លុតខ្លាំងក្រោយ ទទួលដំណឹងដ៏រន្ធត់ចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services