ព័ត៌មានជាតិ
ប្រើថ្នាំញៀនលើសកម្រិតចាក់ប្រេងដុតខ្លួនឯង និងផ្ទះឪពុកឆេះខ្ទេច
ដោយសារតែការប្រើប្រាស់គ្រឿងញៀនច្រើនពេក យុវជនម្នាក់បានយកប្រេងម៉ាស៊ូតមកស្រោចដុតខ្លួនឯងបណ្តាលឲ្យស្លាប់ក្នុងភ្នក់ភ្លើង និងបណ្ដាលឲ្យរាលដាលឆាបឆេះផ្ទះអស់១ខ្នងរួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៧និង០០នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នៅត្រង់ចំណុចក្រុមទី២០ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះមានឈ្មោះ ទុយ សាឡៅ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិឃុំកន្លែងកើតហេតុខាងលើ ជាឪពុកបង្កើតរបស់ជនរងគ្រោះដែលដុតសម្លាប់ខ្លួន។ ចំណែកឯជនរងគ្រោះដែលស្លាប់មានឈ្មោះ រើន ឡី ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយឳពុក។
ប្រភពខាងលើបន្តថា ផ្ទះដែលរងការបំផ្លាញដោយអគ្គិភ័យធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងក្តារទំហំ៥មx៦ម ខូចខាតអស់ប្រមាណ៨០%ដោយឡែកទំហំការប៉ះពាល់ទាំងទ្រព្យសម្បត្តិនិងសម្ភារ:នានាអស់ប្រមាណជា៣០,០០០,០០០រៀល។

ករណីខាងលើនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងក្នុងការសង្គ្រោះប៉ុន្តែបាន ត្រឹមតែទប់ស្កាត់កុំឲ្យអណ្តាតភ្លើងរាលទៅដល់ផ្ទះអ្នកជិតខាងប៉ុណ្ណោះ៕
អត្ថបទ ៖ សៅ សារិទ្ធ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


