Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​កំពង់ស្ពឺ​សម្រេច​បិទ​ខ្ទប់​ភូមិ​ចំនួន​២​រយៈពេល​២​សប្តាហ៍

បានផុស

នៅ

កំពង់ស្ពឺ ៖ ​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​ត្រពាំង​ទម្លាប់​និង​មួយ​ផ្នែក​នៃ​ភូមិ​ព្រៃ​ស្រ​ឡែ​ង​ឃុំ​ទួល​អំពិល​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ​ដែលជា​តំបន់​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩​សម្រាប់​រយៈពេល​ពី​រស​ប្តា​ហ៍​ចាប់ពី​ថ្ងៃទី​០៤​ដល់​ថ្ងៃទី​១៧​ ខែឧសភា​ ឆ្នាំ​២០២១​ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ី​សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធាន​បិទ​ខ្ទប់​នេះ​បុគ្គល​គ្រប់រូប​ត្រូវ​ហាមឃាត់​ការ​ធ្វើដំណើរ​ចេញពី​ដំណឹង​ឋាន​ឬ​ទី​សំណាក់​បច្ចុប្បន្ន​លើកលែងតែ​ក្នុងករណី​ចាំបាច់​ដូចជា​ការ​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ​ប្រកបមុខរបរ​ ឬ ​អាជីវកម្ម​ក្នុងភូមិ​សាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់​និង​ដែល​មិនមាន​ការហាមឃាត់​ដោយ​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​លិខិតបញ្ជាក់​អំពី​ការងារ​មុខរបរ​ឬ​អាជីវកម្ម​។

ការធ្វើដំណើរ​ទៅ​កន្លែង​ម្ហូបអាហារ​ឬ​គ្រឿង​ឧបភោគបរិភោគ​និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​ដែល​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ការធ្វើដំណើរ​ក្នុង​គោលបំណង​នេះ​អាច​ធ្វើឡើង​ដោយមាន​សមាជិក​យ៉ាងច្រើន​ពីរ​នាក់​ក្នុង​មួយ​លំនៅឋាន​ឬ​ទី​សំណាក់​មិន​ឲ្យ​លើសពី​២​ដង​ក្នុង​មួយ​សប្តាហ៍​នឹង​នៅក្នុង​រង្វង់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់​។

ការ​ធ្វើដំណើរ​ទៅ​មណ្ឌល​សុខភាព​ពេទ្យ​មណ្ឌល​សុខភាព​សម្ភព​ទីកន្លែង​ព្យាបាល​ឬ​ឱសថស្ថាន​ដោយ​មូលហេតុ​សុខភាព​បន្ទាន់​ចេញ​ក្រៅពី​រង្វង់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់​អាច​ធ្វើ​ទៅ​បាន​ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែល​ទទួលបន្ទុក​ការអនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​។​ ការ​ធ្វើដំណើរ​ទៅ​បង្ហាញខ្លួន​ឱ្យ​មន្ត្រី​សុខាភិបាល​យក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩​និង​ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ ១៩​តាម​ការកំណត់​និង​ក្នុង​រង្វង់​ភូមិសាស្ត្រ​បិទ​ខ្ទប់​។ ​ការធ្វើដំណើរ​រប​ស់​បុគ្គលិក​ពេទ្យ ក្រុម​ពន្លត់អគ្គីភ័យ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​។ ​ការ​ធ្វើដំណើរ​ចូលរួម​សកម្មភាព​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ​ក្នុង​គោលបំណង​ចាំបាច់​ផ្សេងទៀត​ការធ្វើដំណើរ​ដោយ​មូលហេតុ​ចាំបាច់​និង​បន្ទាន់​ផ្សេងទៀត​ដែល​មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ទទួលបន្ទុក​អនុវត្ត​ផែនការ​បន្ទប់​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ​បុគ្គល​ឬ​នីតិបុគ្គល​ទាំងឡាយ​ណា​ ដែល​មិន​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​នឹង​ត្រូវ​ផ្ដន្ទាទោស​ដូច​មានកំណត់​ក្នុង​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ និង​ជំងឺ​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ និង ​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​។

បើ​តាម​ក្រសួងសុខាភិបាល​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៤​ ខែឧសភា ​ឆ្នាំ​២០២១​នេះ​ ខេត្តកំពង់ស្ពឺ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​៧៤​នាក់ ​ជាសះស្បើយ​ចំនួន​១៤​នាក់​ស្លាប់​ចំនួន​២​នាក់​និង​មាន​អ្នកជំងឺ​ចំនួន​៥៨​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៤៩ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥០ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៥២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម