Connect with us

ព័ត៌មានជាតិ

គ្រូ​ពេទ្យ​ចុះ​យក​សំណាក​មនុស្ស​១៥​នាក់​ក្នុងផ្ទះ​អ្នកលក់​សាច់គោ​នៅ​ផ្សារ​ចាម​ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វិត​១៩

បានផុស

នៅ

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា​នេះ ក្រុម​គ្រូពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​ទៅយក​សំណាក​របស់​មនុស្ស ១៥​នាក់ ក្នុងនោះ​មាន​ស្រី​៨​នាក់ ពាក់ព័ន្ធ​នឹង​ស្ត្រី​លក់​សាច់គោ នៅ​ផ្សារ​ចាម​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីត​១៩។

យោង​តាម​ប្រភព​ពី​លោក យូ​សុះ អាប់​ឌុល​ឡោះ ចៅ​រង​ទី​២ សង្កាត់​ព្រែកប្រា បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា​នេះ ក្រុម​គ្រូពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​ទៅ​យក​សំណាក​ក្រុម​គ្រួសារ​របស់​សព​ស្ត្រី ជនជាតិ​ខ្មែរ​ឥស្លាម ឈ្មោះ ម៉ី​ត សៃ​ម៉ាស់ អាយុ​៥៣​ឆ្នាំ ជា​អ្នកលក់​សាច់គោ​នៅ​ផ្សារ​ចាម ដែល​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ដោយ​ជំងឺ​កូ​វីត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ពី​លោក យូ​សុះ អាប់​ឌុល​ឡោះ បាន​បញ្ជាក់​ទៀត​ថា អ្នក​ពាក់ព័ន្ធ​នឹង​សព​ស្ត្រី​លក់​សាច់គោ​ខាងលើ មាន​រហូតដល់ ១៥​នាក់ ក្នុងនោះ​មាន​ស្រី ៨​នាក់ ដែល​សុទ្ធសឹង​ជា​អ្នកពាក់ព័ន្ធ​នឹង​សព​ស្ត្រី​ខាងលើ​ផ្ទាល់ ដោយ​ពុំ​ទាន់​គិត អ្នក​ដែល​ទៅ​ទិញ​សាច់គោ​ពី​ស្ត្រី​រងគ្រោះ ទាំង​បោះ​ដុំ​និង​រាយ​។ ហើយ​អាច​នៅសល់​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ទៀត ហើយ​ក្នុង​នោះ គ្រូពេទ្យ​សម្រេច​យកតែ​អ្នកពាក់ព័ន្ធ​ផ្ទាល់​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា ស្ត្រីជន​ជាតិខ្មែរ​ឥស្លាម ដែល​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែឧសភា កន្លង​ទៅ​នេះ គឺ​ស្លាប់​នៅក្នុង​ផ្ទះ ស្ថិតនៅ​ចំណុច​ផ្សារ​ចាម នៅក្នុង​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​ពុំបាន​ដឹង​ថា​ ជ​ន​រងគ្រោះ​បាន​ស្លាប់​ដោយសារ​ជំងឺកូ​វីត​១៩ នោះ​ឡើយ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​សព​បាន​ឲ្យ​គ្រូពេទ្យ​ដឹងថា ជនរងគ្រោះ​ពុំ​មាន​អាការៈដែល​សង្ស័យ​ថា ​មាន​ជំងឺកូ​វីត​១៩ បន្តិច​ឡើយ ព្រោះ​ជនរងគ្រោះ​នៅ​លក់ដូរ​ជាធម្មតា​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម