Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន​ ៖ វា​ជា​រឿង​ធម្មតា​ដែល​ទូត​មុខ​ដដែលៗ បង្ហាញ​ក្តី​កង្វល់​លើ​សំណុំរឿង​សកម្មជន​ប្រឆាំង​ដដែលៗ

បានផុស

នៅ

ភ្នំពេញ ​៖ លោក ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​ថា វា​ជា​រឿង​ធម្មតា​ទេ ដែល​ទូត​មុខ​ដដែលៗ ហើយ​បង្ហាញ​ក្តី​កង្វល់​លើ​សំណុំរឿង​សកម្មជន​ប្រឆាំង​មួយចំនួន​ដដែលៗ ពីព្រោះ​សកម្មជន​ទាំងនោះ ជា​ក្រុម​គោលដៅ ដែល​គេ​ការពារ និង​គាំទ្រ​នា​ពេល​កន្លងមក ទៅតាម​និន្នាការ និង​របៀបវារៈ​នយោបាយ​របស់គេ​រៀងៗ​ខ្លួន​។

ការ​បញ្ជាក់​របស់​លោក ជិន ម៉ា​លីន ជា​ការ​ឆ្លើយ​តប​សំណួរ​របស់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​០៩ ខែឧសភា​។ លោក​ថា “​វា​ជា​រឿង​ធម្មតា ដែល​គេ​បង្ហាញ​ក្តី​កង្វល់​ពាក់ព័ន្ធ​សំណុំរឿង​សកម្មជន​ទាំងនោះ ដែលជា​ក្រុម​គោលដៅ​គេ​ការពារ និង​គាំទ្រ​នា​ពេល​កន្លងមក ទៅតាម​និន្នាការ និង​របៀបវារៈ​នយោបាយ​របស់​គេ​រៀងៗ​ខ្លួន​។ តែ​ប្រសិនបើ​ពួកគេ​មិន​ខ្វល់​ទៅវិញ ទើប​វា​ជា​រឿង​មិនធម្មតា​”​។

​បើ​តាម​លោក ជិន ម៉ា​លីន “​ទោះជា​យ៉ាងណាក៏ដោយ ការ​បង្ហាញ​ក្តី​កង្វល់ និង​រិះគន់​ដល់​ដំណើរការ​កាត់ក្តី​សកម្មជន​ទាំងនោះ វា​គ្រាន់តែ​ជា​សារ​នយោបាយ​តែប៉ុណ្ណោះ វា​មិន​មាន​ទម្ងន់​ផ្នែក​ច្បាប់ និង​ឥទ្ធិពល​អ្វី​លើ​ការសម្រេច​របស់​តុលាការ​នោះ​ឡើយ​។ មធ្យោបាយ​តាមផ្លូវ​ច្បាប់​តែមួយគត់ ដើម្បី​អាចជួយ និង​ការពារ​សកម្មជន​ទាំង​នោះបាន គឺ​ការចូលរួម​ក្នុង​ដំណើរការ​នីតិវិធីតុលាការ ធ្វើការ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់ បង្ហាញ​នូវ​សក្ខីកម្ម និង​ភស្តុតាង​រឹងមាំ ក្នុងការ​ដោះ​បន្ទុក​ទៅ​នឹង​បទ​ចោទ ជាជាង​ធ្វើជា​មេធាវី​ការពារ​ក្តី​នៅក្រៅ​របង​តុលាការ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម