ព័ត៌មានជាតិ
សម្តេច ទៀ បាញ់ បញ្ជាឱ្យស្រាវជ្រាវរកអ្នកឆ្លងកូវីដ‑១៩ហើយ បែរជាមកចាក់វ៉ាក់សាំង ផ្តន្ទាទោសតាមច្បាប់
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាឲ្យក្រុមកំពុងប្រតិបត្តិការដំណើរការចាក់វ៉ាក់សាំងទាំងអស់ ស្រាវជ្រាវករណីបុគ្គលមួយចំនួនមានវិជ្ជមានកូវីដ‑១៩ ហើយបែរជានៅតែបណ្តោយឱ្យមកចាក់វ៉ាក់សាំង យកមកផ្តន្ទាទោសទៅតាមច្បាប់ជាកំហិត។ សម្ដេចពិជ័យសេនា សង្កត់ធ្ងន់ក្នុងសារជាសំឡេងរបស់សម្ដេចទៀតថា បើសិនជារកឃើញថា មានករណីមន្ត្រីជំនាញណាទៀត ដែលធ្វេសប្រហែសបណ្តោយឱ្យអ្នកជំងឺកូវីដ មកចាក់វ៉ាក់សាំងទៀតនោះគឺ ត្រូវទទួលខុសចំពោះមុខច្បាប់ ព្រោះនេះ ជាចេតនាហើយបង្កហានិភ័យចម្លងទៅអ្នកដ៏ទៃ។
យោងតាមច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានកំណត់ថា ចំពោះបុគ្គលណាអ្នកគេច វេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំកាលបើអំពើខាងលើនេះ បានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


