ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធរចូលអាស្រ័យផលក្នុងដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើ
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សំរោង និងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មកជួបជាគ្នា ក្នុងគោលបំណងមកស្នើសុំឱ្យអាជ្ញាធរ ឃុំ ស្រុក ក្រុង និងខេត្ត ជួយរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលប្រកបរបបកសិកម្មបានចូលទៅអាស្រ័យផល និងបង្កបង្កើតផលនៅដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើ (ជាដីប្លង់រឹងរបស់រដ្ឋ) នៅរដូវវស្សានេះ។

លោក អឹម សៅរ៍រិទ្ធិ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ស្ថានភាពដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើ ជាដីប្លង់រឹងរបស់រដ្ឋ មុននឹងចុះបញ្ជីជារបស់រដ្ឋ មានការដោះដូរកាត់ឆ្វៀលជាមួយបងប្អូនប្រជាពលរដ្ឋរួចហើយ ក៏មិនមាននរណាម្នាក់មានសិទ្ធិចាត់ចែង និងអនុញ្ញាត្តិឈូសឆាយរុករាន និងព័ទ្ធ ដីរបស់រដ្ឋបានទេ។ ពីព្រោះដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើ ដីរបស់រដ្ឋ បច្ចុប្បន្ននេះគឺគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មិនមែនដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋថាដីក្រុមហ៊ុននេះទេ។

លោក បានមានប្រសាសន៍បន្តថា៖ “ចំណែកខ្ញុំជាមន្ត្រីរដ្ឋបាលព្រៃឈើ គ្មានសិទ្ធិអំណាចបែងចែកឱ្យបងប្អូនណាម្នាក់បាននោះទេ។ បើសិនបងប្អូនគ្មានដីស្រែចំការបង្កបង្កើនផលពិតប្រាកដមែន សូមបងប្អូនប្រជាពលរដ្ឋត្រូវស្នើសុំទៅអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ដើម្បីរៀបចំសំណើតាមនិតិវិធីច្បាប់ ទើបបងប្អូនអាចធ្វើការបង្កបង្កើន និងអាស្រ័យផលបាន”។
ក្នុងឱកាសនោះ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តបានថ្លែងបញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋថា លោកនឹងលើកយកសំណូមពររបស់ប្រជាពលរដ្ឋមានការខ្វះខាតដីធ្លីបង្កបង្កើនផលពិតប្រាកដ និងរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីដាក់កិច្ចប្រជុំរកដំណោះស្រាយដាក់ជូនដល់ថ្នាក់ដឹកនាំឆាប់ៗខាងមុខនេះ។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលទទួលបានដីដែលកាត់ឆ្វៀល និងដោះដូរជូនររួចហើយ សូមនាំគ្នាទៅប្រកបមុខរបរកសិកម្ម និងបង្កបង្កើន អាស្រ័យផល ទៅលើផ្ទៃដីរបស់ខ្លួន៕
អត្ថបទ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ