ព័ត៌មានជាតិ
PCP កម្ពុជា ២០២០-២០២៣ មានសារៈសំខាន់ណាស់ សម្រាប់ជំរុញល្បឿនអភិវឌ្ឍជាច្រើនវិស័យ ដូចជាវិស័យឧស្សាហកម្ម
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងហើយចាត់ទុកថា កម្មវិធី PCP កម្ពុជា ២០២០-២០២៣ នេះមានសារៈសំខាន់ណាស់ សម្រាប់ជំរុញល្បឿនអភិវឌ្ឍជាច្រើនវិស័យ មានដូចជាវិស័យឧស្សាហកម្ម សហគ្រាសធុនតូច មធ្យម វិស័យបរិស្ថាន កសិកម្ម ថាមពល បច្ចេកវិទ្យា ព័ត៌មាន និងសមភាពយេនឌ័រជាដើម ជាពិសេសផងដែរ គឺកម្មវិធីការស្តារសេដ្ឋកិច្ចតាមវិស័យក្រោយវិបត្តិកូវីដ១៩ នៅកម្ពុជា ។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលជាតិ (NCB) នៃកម្មវិធីដៃគូក្នុងប្រទេសកម្ពុជា ២០២០-២០២៣ (PCP Cambodia 2020-2023) លើកទី១ ត្រូវបានប្រារព្ធធ្វើតាមប្រព័ន្ធOnline ( Cloud zoom meeting)នាថ្ងៃនេះ រវាងភាគីប្រទេសកម្ពុជាជាមួយតំណាងអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ UNIDO ដែលដឹកនាំដោយលោក Ciyong Zou នាយកគម្រោង លោក Ralf Bredel ប្រធានសម្របសម្រួលតំបន់អាស៊ី និងប៉ាស៊ីហ្វិច និងជាប្រធានដឹកនាំក្រុមសម្រាប់កម្មវិធី ដៃគូក្នុងប្រទេស (PCP) ។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សា NCB នៃកម្មវិធីដៃគូក្នុងប្រទេស (PCP ) កម្ពុជា ឆ្នាំ២០២០-២០២៣បានមានប្រសាសន៍បើកកិច្ចប្រជុំដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី១នេះ ហើយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ កម្ពុជា ដៃគូអភិវឌ្ឍ ម្ចាស់ជំនួយ រួមទាំងវិស័យឯកជនកម្ពុជា និងបានថ្លែងអំណរគុណដល់អង្គការ UNIDO ដែលបានគាំទ្រយ៉ាងពេញទំហឹង កម្មវិធី PCP កម្ពុជា ២០២០-២០២៣ បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារផ្លូវការនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រោយដំណើរទស្សនកិច្ចជាផ្លូវការមកកម្ពុជា ពីថ្ងៃទី០៦-០៨ ខែឧសភា ឆ្នាំ២០១៧ របស់លោក លី យ៉ុង អគ្គនាយកអង្គការ UNIDO និងបានជួបសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា រួចមក ។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកកម្មវិធី PCP កម្ពុជា ២០២០-២០២៣ នេះមានសារៈសំខាន់ណាស់ សម្រាប់ជំរុញល្បឿនអភិវឌ្ឍជាច្រើនវិស័យ មានដូចជា វិស័យឧស្សាហកម្ម សហគ្រាសធុនតូច មធ្យម វិស័យបរិស្ថាន កសិកម្ម ថាមពល បច្ចេកវិទ្យា ព័ត៌មាន និងសមភាពយេនឌ័រជាដើម ជាពិសេសផងដែរ គឺកម្មវិធីការស្តារសេដ្ឋកិច្ចតាមវិស័យក្រោយវិបត្តិកូវីដ ១៩ នៅកម្ពុជា ។ ដូច្នេះថ្ងៃនេះ ជាឱកាសដែលភាគីពាក់ព័ន្ធទាំងអស់ ទទួលបាន និងចងក្រងឯកសារ និងចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីតាមដានគម្រោង និងអនុវត្តគម្រោងនីមួយៗ ឲ្យបានសម្រេចជោគជ័យតាមកាលកំណត់ ដោយមិនត្រូវបង្អែបង្អង់ឡើយ ។ បើទោះបីកម្ពុជាក៏ដូចជាពិភពលោកកំពុងជួបវិបត្តិកូវីដ១៩ក៏ដោយ ប៉ុន្ដែសម័យDigital យើងអាចធ្វើការជាមួយគ្នាពីចម្ងាយបានគ្រប់ពេលវេលា ។

ដើម្បីជំរុញប្រសិទ្ធិភាពការងារ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកចំណុចសំខាន់មួយចំនួនដូចជា ការបង្កើតក្រុមការងារម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ PDWG ដែលមានសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងម្ចាស់ជំនួយសំខាន់ៗ របាយការណ៍ត្រួតពិនិត្យ និងយន្តការវាយតម្លៃកម្មវិធីPCP ជាដើម៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?