ព័ត៌មានជាតិ
វ៉េណេស៊ុយអេឡា ជាប្រទេសអាមេរិកឡាទីនដំបូងគេ ចាក់វ៉ាក់សាំងចាក់តែមួយដូស Sputnik Light របស់រុស្ស៊ី
មូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍បានអនុម័តប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយចាក់តែមួយដូស Sputnik Light របស់រុស្ស៊ី ។យោងទៅតាម RDFI បានឲ្យដឹងថា វ៉ាក់សាំង Sputnik Light គឺជាប្រភេទវ៉ាក់សាំង Sputnik V ដែលមានកម្រិតស្រាលជាងមុនដែលមានសមាសធាតុផ្សំតែមួយ (rAd26) ហើយតម្រូវឲ្យមានការចាក់វ៉ាក់សាំងតែមួយដូសប៉ុណ្ណោះ ។
វ៉ាក់សាំង Sputnik Light បានបង្ហាញពីប្រសិទ្ធភាព ៧៩.៤ ភាគរយ នេះយោងតាមទិន្នន័យ ដែលបានវិភាគរយៈពេល ២៨ ថ្ងៃ បន្ទាប់ពីការចាក់ ។ គួររំឭកថា ក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ីបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Sputnik Light កាលពីថ្ងៃទី ៦ ខែឧសភា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


