ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ទាំង៥ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ ទទួលម៉ាស់ក្រណាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រគល់នូវម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់រដ្ឋបាលសង្កាត់ទាំង៥ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ (Covid19) ជាពិសេសចែកជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅសហគមន៍ក្រីក្រ ក្រោមអធិបតីភាពលោករស់ សុផាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

នាឱកាសនោះដែរ លោកសុខ សម្បត្តិ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និងប្រជាពលរដ្ឋ ដែលរស់នៅ បន្ទប់ផ្ទះជួល ក្នុងរដ្ឋបាលសង្កាត់ទាំង៥ ទទួលបានម៉ាស់ក្រណាត់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្មើៗគ្នា។

ជាមួយគ្នានេះដែរ លោកសុខ សម្បត្តិ ក៍បានអំពាវនាវដល់លោក លោកស្រី ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៥ ចូលរួមចែកម៉ាស់ ដល់ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និងប្រជាពលរដ្ឋ ដែលរស់នៅ បន្ទប់ផ្ទះជួល តាមសង្កាត់រៀងៗខ្លួន ចាប់ពីល្ងាចថ្ងៃនេះតទៅ និងបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនឹង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ។

បន្ទាប់ពីចែកម៉ាស់ និងថ្នាំបំបាត់ទឹកស៊ីជើង ដល់សង្កាត់ទាំង៥រួចមកលោក សុខ សម្បត្តិនិងក្រុមការងារបានចុះផ្សព្វផ្សាយពីវិធីបង្ការទប់ស្កាត់ពីជំងឺឆ្លងកូវីត១៩ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍អណ្ដូង៤.៦ និងបានចែកម៉ាស់ជូនពលរដ្ឋតាមខ្នងផ្ទះផងដែរ។

គួរបញ្ជាក់ថា ម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យកមកចែកជូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅនាពេលនោះមានចំនួន២០០០០ម៉ាស់៕
ដោយ ៖ ឧត្តរ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


