ជម្រះ​មន្ទិលសង្ស័យ​ជាថ្មី​ កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន ​វត្តមាន​យោធា​បរទេស​ណា​មួយ ​នៅ​ក្នុង​ទឹកដី​ឡើយ​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជម្រះ​មន្ទិលសង្ស័យ​ជាថ្មី​ កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន ​វត្តមាន​យោធា​បរទេស​ណា​មួយ ​នៅ​ក្នុង​ទឹកដី​ឡើយ​

Published

on

​ការ​ជម្រះ​មន្ទិលសង្ស័យ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្រោម​មូលបទ “​ភាព​ស្អិតរ​មួ​ត និង​ការឆ្លើយតប​” ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ នេះ​បើតាម​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​ផ្តល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ល្ងាច​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​នេះ​។

​បើ​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ ថ្នាក់ដឹកនាំ​ បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​ទ្វេដង​ ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន និង​កិច្ចការ​នានា ឆ្ពោះ​ទៅ​សម្រេច​បាន​ចក្ខុវិស័យ​សហគមន៍​អាស៊ាន ឆ្នាំ​២០២៥ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។ ចំពោះ​មុខការ​ប្រឈម​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​បង្កឡើង​ ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ថ្នាក់ដឹកនាំ​បាន​សង្កត់​ធ្ងន់​អំពី​ជំហរ​រួម​ដ៏​រឹងមាំ ដើម្បី​រក្សា​សាមគ្គីភាព និង​ការឯកភាព ក្នុង​ការ​ធានា​នូវ​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅ​ក្នុង​តំបន់​។ សម្រាប់​ការងារ​ជា​ចម្បង​បំផុត​របស់​អាស៊ាន ថ្នាក់ដឹកនាំ​បាន​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត ​ក្នុង​ការ​រួមបញ្ចូល​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​តំបន់ ដើម្បី​ធានា​ដល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ ក្នុង​ការ​ស្តារ​ឡើង​វិញ​គ្រប់​ជ្រុងជ្រោយ ​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ តាមរយៈ​ការ​អនុម័ត​ក្រប​ខណ្ឌ​ស្តារ​ឡើង​វិញ​គ្រប់​ជ្រុង ជ្រោយ​របស់​អាស៊ាន និង​ផែនការ​អនុវត្ត​។​

​ថ្នាក់ដឹកនាំ ​បាន​បញ្ជាក់​អំពី​សារៈសំខាន់​ នៃ​ការ​ដោះ​ស្រាយ​ជម្លោះ​ដែន​សមុទ្រ​ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​សន្តិវិធី ដោយ​អនុលោម​ទៅតាម​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជាស​កល រួម​ទាំង អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) តាមរយៈ​ការ​រិះរក​សកម្មភាព​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ដែល​នឹង​រួមចំណែក​ដល់​ការ​លើក​កម្ពស់​ទំនុក​ចិត្ត និង​ការ​ជឿទុកចិត្ត​គ្នា​។​​ ក្នុង​ការ​លើកកម្ពស់​កា​រ​សម្របសម្រួល​ពាណិជ្ជកម្ម និង​វិនិយោគ កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​អំពី​តម្រូវការ​ចាំបាច់ ដើម្បី​ដោះស្រាយ​របាំង​ពន្ធគយ និង​មិនមែន​ពន្ធគយ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​ធ្វើ​សេរី​ភាវូនីយកម្ម​សេវាកម្ម និង​វិនិយោគ​។​ ​ចំពោះ​បញ្ហា​គ្រោះ​មហន្តរាយ កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អាស៊ាន​បន្ត​ពង្រឹង​សមត្ថភាព​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅ​នឹង​គ្រោះ​មហន្តរាយធម្មជាតិ តាមរយៈ​ម​ជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​ សម្រាប់​ជំនួយ​មនុស្សធម៌​ស្តី​ពី​ការគ្រប់គ្រង​គ្រោះ​មហន្តរាយ (AHA Centre) ដែល​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុង​ការ​សម្រប​សម្រួល​កា​រ​ឆ្លើយតប​រួម​របស់​អាស៊ាន​ទៅ​នឹង​គ្រោះ​មហន្តរាយ​។​

​ដើម្បី​ជម្រះ​នូវ​មន្ទិលសង្ស័យ​នានា ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ប្រភព​ផ្សេងៗ ដែល​ចោទ​ប្រកាន់​ថា​ កម្ពុជា​បាន​ធ្វើ​កិច្ចព្រមព្រៀង​ ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស កម្ពុជា​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រកាន់ខ្ជាប់​នូវ​ឯករាជ្យភាព និង​អព្យាក្រឹតភាព ក្នុង​កិច្ច​ការពារ​ជាតិ និង​អធិបតេយ្យ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ណាមួយ​ នៅ​ក្នុង​ទឹកដី​កម្ពុជា​ឡើយ​។​ ​ជាមួយគ្នា​នោះ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ បាន​អនុម័ត​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ដូចជា​សេចក្តី​ថ្លែងការណ៍​ទីក្រុង​ហាណូយ​ ស្តីពី​ទស្សនៈ​វិស័យ​ក្រោយ​ឆ្នាំ​២០២៥ របស់​សហគមន៍​អាស៊ាន​,​ សេចក្តីថ្លែងការណ៍​អាស៊ាន​ ស្តីពី​ការ​បង្កើត​ក្រប​ខណ្ឌ ​ក្នុង​ការ​រៀបចំ​ច្រក​ធ្វើដំណើរ​ក្នុង​អាស៊ាន​,​ សេចក្តីថ្លែង​ការណ៍​ទីក្រុង​ហាណូយ ស្តីពី​ការ​អនុម័ត​ផែនការ​ការងារ​គំនិត​ផ្តួចផ្តើម​

​សមាហរណកម្ម​អាស៊ាន​ទី​៤ (២០២១-២០២៥), គំនិត​ផ្តួច​ផ្តើម​សមាហរណកម្ម​អាស៊ាន​ទី​៤ (២០២១-២០២៥), សេចក្តីអធិប្បាយ​ អំពី​អត្តសញ្ញាណ​អាស៊ាន​, សេចក្តីថ្លែងការណ៍​ទីក្រុង​ហាណូយ​ ស្តីពី​ការ​ពង្រឹង​ការងារ​សង្គម​ឆ្ពោះ​ទៅ​កាន់​សហគមន៍ អាស៊ាន ប្រកបដោយ​ភាព​ស្អិតរ​មួ​ត និង​ការឆ្លើយតប និង សេចក្តីថ្លែងការណ៍​អាស៊ាន​ ស្តីពី​ទេសចរណ៍​ឌីជីថល​។​

​សូមបញ្ជាក់ថា នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​នោះ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បញ្ជា​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ ក្នុង​បរិវេណ​ទីបញ្ជាការ​រាជធានី ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា6 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា6 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ6 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ6 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ7 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services