Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកលក់បន្លែតាមដីកា ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

បានផុស

នៅ

បុរសអ្នកលក់បន្លែម្នាក់ មានទីលំនៅបច្ចុប្បន្ន ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។

សមត្ថកិច្ចខេត្តរតនគិរី បានឲ្យដឹងថា កាលពីវេលាម៉ោង១០ព្រឹក កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការក្រុងបានលុង បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៦៣/២០ របស់លោក ឈុន ច័ន្ទសីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក មាស ពៅបូរ៉ា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត បានឲ្យកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ ថា សមត្ថកិច្ចបាននាំខ្លួនឈ្មោះ សាក់ សុផាត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរបន្លែ មានទីលំនៅបច្ចុប្បន្ន ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ។

លោកថា ជនសង្ស័យ បានពាក់ព័ន្ធករណីរំលោភលើសេចក្តីទុកចិត្ត និងបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរលោក ឈុន ច័ន្ទសីហា នៃសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ ៖ អ៊ុច សាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម