ព័ត៌មានជាតិ
ជនឆ្លៀតឱកាសមួយក្រុមនាំគ្នាជក់ និងលក់ថ្នាំញៀនត្រូវអាវុធហត្ថឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ក្រុងប៉ោយប៉ែតកំពុងតែផ្ទុះជំងឺកូវីដ១៩ តំបន់ខ្លះកំពុងបិទខ្ទប់តែនៅតែមានជន១ក្រុមឆ្លៀតឱកាសនាំគ្នាជក់ លក់ថ្នាំញៀនយ៉ាងសកម្មត្រូវអាវុធហត្ថឃាត់ខ្លួនបាននៅវេលាម៉ោង១២យប់ឈានចូល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យលក់និងជក់ថ្នាំញៀននោះអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកំលាំងអាវុធហត្ថ១ក្រុមចុះទៅកន្លែងជនសង្ស័យបានប្រព្រឹត្តឃាត់ខ្លួនជនសង្ស័យបាន៤នាក់នៅចំណុចមុខមន្ទីរពេទ្យនគរាជ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យ ១ឈ្មោះ អួក រតនា ភេទប្រុស អាយុ៣៦ឆ្នាំ ២ឈ្មោះ ឈុន គឹមសេង ភេទប្រុស អាយុ៣៨ឆ្នាំ ៣ឈ្មោះ ជ្រុន វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ៤ឈ្មោះ ហ៊ិន ធារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ទាំង៤នាក់រស់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាវុធហត្ថដកហូតវត្ថុតាងរួមមានបានគ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ ទម្ងន់ ២,៦៩ក្រាម ទូរសព្ទដៃ៣គ្រឿង ម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ទឹកប៊ិច និងសម្ភារៈមួយចំនួនទៀត ម្សៅក្រាមពណ៌សថ្លា ចំនួន៤កូនថង់ ទម្ងន់ ០,៨៤ក្រាម គ្រឿងញៀនគ្រាប់ពណ៌ក្រហមក្បឿងយ៉ាម៉ាចំនួន៣គ្រាប់ ទម្ងន់០,២៩ក្រាមទូរសព្ទដៃ០៣គ្រឿង ម៉ូតូ ១គ្រឿង ម៉ាកហុងដាហ្ស៊ូម័រអ៉ិច ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AD-5162 ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង៤នាក់ពេលអាវុធហត្ថសួរចម្លើយបានឆ្លើយសារភាពថា ពួកគេបានទិញគ្រឿងញៀនមកទុកជក់និងលក់ផង។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យគ្រឿងញៀន អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះដាក់ទោសទៅតាមច្បាប់៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


