​កំពត​ជា​ស្តេច​ទុរេន តែ​ខេត្ត​ពីរ​ទៀតកសិករ​ងាកពី​ធ្វើ​ស្រែ​រាប់​ជំនាន់ ​​​មក​ដាំ​ទុរេន​​លក់​បាន​ថ្លៃ​លើទីផ្សារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​កំពត​ជា​ស្តេច​ទុរេន តែ​ខេត្ត​ពីរ​ទៀតកសិករ​ងាកពី​ធ្វើ​ស្រែ​រាប់​ជំនាន់ ​​​មក​ដាំ​ទុរេន​​លក់​បាន​ថ្លៃ​លើទីផ្សារ

បានផុស

នៅ

ខេត្ត​សៀមរាប និង​ខេត្ត​ព្រះវិហារ បាន​ចាប់ផ្តើម​លេច​ឈ្មោះ​ជា​ខេត្ត​ដាំដុះ​ទុរេន ក្រោយ​ដំណាំ​យុទ្ធសាស្ត្រ​មាន​តម្លៃ​លើ​ទីផ្សារ​ ត្រូវ​បាន​កសិករសាកល្បង​ដាំ​ដុះ​ទទួល​បាន​​ផល​គួរ​ជា​ទី​ពេញចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​ទេសចរណ៍​ល្បីល្បាញ​មួយ​របស់​ប្រទេស​កម្ពុជា មាន​ការ​ចាប់​អារម្មណ៍​ក្រោយ​ពេល​ខេត្ត​ដែល​​និយម​ដាំដុះ​ស្រូវ​ត​កូន​ត​ចៅ​រាប់​ជំនាន់​នេះ បាន​សាក​ល្បង​ដាំ​ដុះ​ដំណាំ​ទុរេន។ ​ទុរេន​នៅ​ស្រុក​បន្ទាយស្រី ត្រូវ​ពលរដ្ឋ​ដាំ​ដុះ​តាម​ជើង​ភ្នំ​គូលែន​ ហើយ​ក៏​ចាប់ផ្តើម​ហ៊ុច​ផល​អាច​បេះ​លក់​លើ​ទីផ្សារ​បណ្តើរៗ​ហើយ។

ចម្ការទុរេននៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

ទុរេន​បន្ទាយស្រី​មាន​រសជាតិ​ផ្អែម​មុត ក្រអូប​ឈ្ងុយឆ្ងាញ់ មិន​ចាញ់​ទុរេន​មក​ពី​តំបន់​ដទៃ​ឡើយ។ ទុរេន​បន្ទាយស្រី ទើប​ប្រមូល​ផល​ប្រមាណ​ពីរ​ឆ្នាំ​នេះ​ប៉ុណ្ណោះ។

ទុរេន​នៅ​ស្រុក​បន្ទាយស្រី​ ច្រើន​ដាំ​នៅ​តាម​តំបន់​ជើង​ភ្នំ​គូលែន ជា​តំបន់​ខ្ពង់រាប​ដីក្រហម សម្បូរ​ទៅ​ដោយ​ជីវជាតិ។ លោក​ឃីម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី បានលើក​ពី​ផែនការ​ជំរុញ​ឱ្យ​កសិករ​​ពង្រីក​ផ្ទៃដី​ដាំ​ទុរេន ខណៈ​​បច្ចុប្បន្ន​ដំណាំ​ទុរេន​មាន​ទីផ្សារ​​ធំទូ​លាយ មាន​តម្លៃខ្ពស់ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ជាងនេះ​ទៅ​ទៀត​នោះ​គឺ​នៅ​ភូមិសា្រស្រ្ត​ដី​នៅ​ស្រុក​បន្ទាយស្រី​ ក៏អាចដាំ​ទុរេនបានដែរ។

លោក​អភិបាល​ស្រុកចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី ដាំដំណាំហូបផ្លែឲ្យ​បានច្រើន ជាពិសេសដំណាំដែលមានតម្លៃខ្ពស់​លើ​ទីផ្សារ​មាន​ដូចជាទុរេនជាដើម ព្រោះដីក្រហមតំបន់ភ្នំនៅបន្ទាយស្រី មានសក្តានុពលកសិកម្មសម្បូរបែបខ្លាំងណាស់។ ជាមួ​យ​ការ​ដាក់​ផែនការ​នេះ រដ្ឋបាលស្រុក ក៏​ត្រៀមខ្លួនក្នុងការជម្រុញទីផ្សារ និងកំពុងសហការជាមួយអង្គការដៃគូ ប្រែក្លាយ​អភិវឌ្ឍ​ស្រុក​បន្ទាយស្រី​ជា​ “ដែនដីកសិទេសចរណ៍” នៅក្នុងពេលអនាគត។

ក្រៅ​ពី​ខេត្ត​សៀមរាប ខេត្ត​ព្រះវិហារ​កំពុង​ក្លាយ​ជា​តំបន់​សម្បូរ​ទុរេន​ដែរ​ហីយ។ នេះ​បើ​តាម​លោក យ៉ង សាំង​កុមារ បណ្ឌិត​កសិកម្ម​មកពី​អាល្លឺម៉ង់។ បណ្ឌិត​កសិកម្ម ដែល​បាន​ប្រែក្លាយ​ជា​អ្នក​នយោបាយ​បាន​លើកពី​គុណតម្លៃ​នៃ​ដំណាំទុរេន ក្នុង​ពេល​ដែល​លោក​ដើរ​ទស្សនា​ចម្ការ​ទុរេន​កសិករ​នៅ​ខេត្ត​ព្រះវិហារ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក យ៉ង សាំងកុមារ ពេលដើរ​មើលចម្ការ​ទុរេនក្នុង​ខេត្ត​ព្រះវិហារ

ក្នុងពេល​ដើរ​ទស្សនា​ចម្ការ​ទុរេន​នៅ​​តំបន់​ជិត​ជើង​ភ្នំដងរែកខេត្តព្រះវិហារ លោក​ចាប់​អារម្មណ៍​ថា កសិករ​មួយ​គ្រួសារ​មានទុរេនពី ៥០ទៅ១០០ ដើម អាច​បាន​ផល​ទុរេន​ជា​មធ្យម ១០០ ទៅ ២០០ គីឡូមួយ​ក្នុង​មួយ​ដើម។

បណ្ឌិត​កសិកម្ម​រូប​នេះ​ ក៏​កំពុង​រៀបចំ​ឲ្យក្លាយ​ជាតំបន់​កសិរុក្ខកម្ម​និង​កសិទេសចរណ៍នៅខេត្ត​ព្រះវិហារ ដែល​មាន​ដាំនិង​ថែ​ដេីមឈេី​ជាមួយដំណាំកសិកម្មដូចជាស្រកានាគ ទុរេន ខ្នុរ ជា​ដើម។

បើ​តាម​ការ​រំពឹងទុក​របស់​បណ្ឌិតកសិកម្មពីអាល្លឺម៉ង ដោយសារ​ដំណាំទុរេន​មានការ​ពង្រីក​ផ្ទៃដីដាំដុះ ​ក្រៅ​ពី​ខេត្ត​ស្តេច​ទុរេន​នៅកំពត កោះកុង បាត់ដំបង និង​ខេត្ត​មួយ​ចំនួន​ទៀត​កសិករ​បាន​ងាក​មក​ដាំ​ដុះ​ដំណាំ​យុទ្ធសាស្រ្ត​ទីផ្សារ​នេះ កម្ពុជាអាចនឹង​ផលិត​ទុរេន​បាន​១លាន​តោន​មួយ​ឆ្នាំ និង​រក​ចំណូល​បាន​រាប់​ពាន់លានដុល្លារក្នុង១ឆ្នាំនៅ៥ឆ្នាំទៀត។

ខេត្ត​កំពត​ត្រូវ​បាន​គេ​ចាត់​ទុកជា​ស្តេច​ទុរេន ដែល​មាន​ការ​ដាំដុះ​ទុរេន​ច្រើន​ជំនាន់​មក​ហើយ។ យ៉ាង​ណា​ដំណាំ​ហូប​ផ្លែឈើ​ជា​ស្តេច​ផ្លែឈើ​នេះ ត្រូវ​បានពលរដ្ឋ​កម្ពុជា​បាន​​ពង្រីក​ការ​ដាំ​ដុះតាម​​ខេត្ត​​មួយ​ចំនួន​ទៀត​ ដែល​មាន​ភូមិសាស្ត្រ​អំណោយ​ផល​​ដូចជា កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ កោះកុង​ជា​ដើម។

បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ផ្ទៃ​ដី​ដាំដុះ​ដំណាំ​ទុរេន​ចំនួន ៥២៨៩ ហិកតា ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន ៣ ៤០៣ ហិកតា ដែល​ទទួល​បាន​បរិមាណ​ផល​ប្រមាណ ៣៦,៦៥៦ តោនក្នុង១ឆ្នាំ។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កសិករ​អាច​រក​ប្រាក់​ចំណូលបានច្រើន​ពី​ការ​ដាំដំណាំទុរេន ដោយក្នុង១ហិកតា អាចទទួលបានប្រមាណ ១ ទៅ ២ ម៉ឺន​ដុល្លារ បើ​មាន​ការ​ដាំដុះ​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ។

លោករដ្ឋមន្ត្រីបានបន្តថា ប្រសិន​បើកសិករ​ដាំជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំឬ​ច្រើន​គ្រួសារ ដោយ​មាន​ការ​ចងក្រង​ជា​សហគមន៍ ដំណាំ​ទុរេន​នឹង​អាច​ជួយ​រកចំណូល​បានច្រើន​ដល់​សេដ្ឋកិច្ច​ជាតិ​ទៀត​ផង។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបញ្ជាក់​ថា ទោះបីដំណាំនេះទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែ​តម្រូវឱ្យ​មានការវិនិយោគ​​ទុនច្រើន និងទាមទារការ​អនុវត្តបច្ចេសទេស​ត្រឹមត្រូវ ទើប​ទទួល​បាន​ជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៥ ម៉ោង មុន

បន្ទាន់ទាំងយប់ រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ខេត្ត​ជាប់ព្រំដែន​ថៃ​ទាំងអស់ និង​ខេត្ត​សៀមរាប

កូវីដ-១៩៥ ម៉ោង មុន

កម្ពុជា​សម្រេច​បិទ​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្រោយ​រក​ឃើញ​ឆ្លង​មេរោគកូវីដ១៩ បម្លែងថ្មី Delta ចូលសហគមន៍

កូវីដ-១៩៦ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​កូ​វីដ​១៩​ថ្មី ៦៥ នាក់ នៅ​ថ្ងៃទី ២៧ ខែកក្កដា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពស់ថ្លាន់​២៦​ក្បាល​ ត្រូវ​មន្ត្រី​ឧទ្យាន​នុរក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រលែង​ចូល​ព្រៃ​អភិរក្ស​ធម្មជាតិ​ក្នុង​ឃុំ​ផ្លូវ​ទូក

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជារកឃើញ​អ្នក​ចាក់​វ៉ាក់សាំង​ការពារកូវីដ-១៩ លើក​ទី៧លាន ស្មើនឹង៧០ភាគរយ នៃប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services