ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីជំរុញការនាំចេញទុរេនទៅចិន
ម៉ាឡេស៊ីជំរុញការនាំចេញទុរេនទៅចិន ដោយរំពឹងថាវានឹងកើនឡើងដល់ ២០-២៥ ភាគរយ នៅឆ្នាំនេះ ចំពេលដែលតម្រូវការកើនឡើង ហើយម៉ាឡេស៊ីបង្កើនការដាំដុះ។

កាសែត The Star បានចុះផ្សាយដោយស្រង់ព័ត៌មានពីអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធ ថា ការព្យាករពីកំណើនការនាំចេញទុរេនទៅចិន គឺផ្អែកលើការពង្រីកដីកសិកម្មសម្រាប់ការដាំដុះ និងកន្លែងកែច្នៃទុរេន ហើយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម គួបផ្សំនឹងគំនិតផ្តួចផ្តើមផ្សព្វផ្សាយផ្សេងៗនៃផ្លែឈើប្រភេទនេះ។
មន្រ្តីអាជ្ញាធរបាននិយាយថា រដ្ឋម៉ាឡេស៊ីមួយចំនួនកំពុងធ្វើវិធានការជំរុញការដាំដុះទុរេន។ ជា ឧទាហរណ៍ ខេត្ត Kelantan បានកំណត់ផ្ទៃដី ៣ ០០០ ហិចតា សម្រាប់ចម្ការទុរេនប្រភេទ Musang King ដែលជាប្រភេទទុរេនល្បីរបស់ម៉ាឡេស៊ី។
កសិករដាំទុរេនបានលើកឡើងថា ការរឹតបន្តឹងការនាំចូលថ្មីៗរបស់ចិនលើផ្លែទុរេនស្រស់ថៃ និងវៀតណាម នឹងជួយបង្កើនតម្រូវការផ្លែទុរេនរបស់ម៉ាឡេស៊ី។

ចិនបាននាំចូលទុរេនក្នុងតម្លៃ ៦,៩៩ ប៊ីលានដុល្លារកាលពីឆ្នាំមុន កើនឡើង ៤,១ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ។ ប្រទេសផ្គត់ផ្គង់កំពូលរបស់ចិន រួមមានថៃ បន្ទាប់មកគឺវៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន។
ជាមួយគ្នានឹងការជំរុញទៅចិន លោក Sam Tan ប្រធានសមាគមអ្នកនាំចេញទុរេនម៉ាឡេស៊ី បានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយហាមឃាត់ការកាត់ផ្លែទុរេនមុនទុំ ដើម្បីការពារគុណភាពផ្លែទុរេនម៉ាឡេស៊ី។ លោកអះអាងថា កសិករនៅថៃ និងវៀតណាម តែងបេះទុរេនមុនពេលទុំ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


