ព័ត៌មានអន្ដរជាតិ
វៀតណាមព្រមានពលរដ្ឋខ្លួន ឱ្យប្រយ័ត្នចំពោះទុរេនដែលចិនឃាត់មិនឱ្យនាំចូល
អាជ្ញាធរវៀតណាមបានព្រមានពលរដ្ឋខ្លួន ឱ្យមានការប្រុងប្រយ័ត្ននៅពេលទិញទុរេនដែលលក់ធូរថ្លៃនៅលើទីផ្សារ ដែលចិនហាមឃាត់មិនឱ្យនាំចូលដោយព្រួយបារម្ភពីការផ្ទុកសារធាតុគីមី។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីពេលថ្មីៗនេះ។

កាលពីខែមុន អាជ្ញាធរចិនបានចេញស្ដង់ដាររឹតបណ្ដឹងថ្មីលើការនាំចូលទុរេនពីថៃ និងវៀតណាម ដោយតម្រូវឱ្យមានការត្រួតពិនិត្យលើសារធាតុគីមី Basic Yellow 2 ដែលអាចបង្កជំងឺមហារីក។ ចំណាត់ការភ្លាមៗបែបនេះ ធ្វើឱ្យអ្នកនាំចេញវៀតណាមជួបបញ្ហា ដោយសារតែមិនអាចឆ្លើយតបឱ្យបានទាន់ពេល ជាហេតុធ្វើឱ្យពួកគេត្រូវដឹកជញ្ជូនទុរេនមកវិញ ឬត្រូវជាប់គាំងនៅព្រំដែនចិន។
ក្រោយមក គេមើលឃើញថា តម្លៃទុរេនក្នុងស្រុកវៀតណាមបានធ្លាក់ថ្លៃខ្លាំង រួមទាំងការលក់នៅតាមផ្លូវ និងលើអនឡាញ។ យ៉ាងណាមិញ ការណ៍នេះបង្កការព្រមានពីអ្នកជំនាញវៀតណាម ឱ្យអតិថិជនមានការប្រុងប្រយ័ត្ន។

អគ្គលេខាធិកាសមាគមបន្លែ និងផ្លែឈើវៀតណាម លោក Dang Phuc Nguyễn បានកត់សម្គាល់ថា ការដឹកជញ្ជូនទុរេនមួយចំនួនត្រូវបានបង្វែរមកវិញ ដោយសារមិនបានបំពេញតាមស្តង់ដារគុណភាព។ មន្រ្តីម្នាក់ទៀតនៃសមាគមដដែល បាននិយាយថា៖ «ទុរេនដែលត្រូវបានបង្វែរមកវិញចំពោះការមិនបំពេញតាមស្តង់ដារគុណភាពនាំចេញ អាចបង្កហានិភ័យ [សម្រាប់អ្នកប្រើប្រាស់] ប្រសិនបើលក់ក្នុងទីផ្សារក្នុងស្រុក»។
សមាគមបានកត់សម្គាល់ថា នៅថៃ ដែលជាប្រទេសផ្គត់ផ្គង់ទុរេនធំមួយទៀតសម្រាប់ចិន អាជ្ញាធរតម្រូវឱ្យបោះចោលទុរេនដែលគេបង្វែរមកវិញ ដើម្បីការពារអ្នកបរិភោគក្នុងស្រុក។ សមាគមបានជំរុញឱ្យអ្នកជំនួញវៀតណាមធ្វើដូចគ្នា ប៉ុន្តែអ្នកខ្លះនៅតែព្យាយាមលក់ទុរេនរបស់ខ្លួនដោយប្រើនិន្នាការអនឡាញ (Trend) «សង្គ្រោះទុរេន» ដើម្បីស្រង់ដើមរបស់ពួកគេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


