Connect with us

ព័ត៌មានជាតិ

ដេញកាប់បុរសម្នាក់ រហូតជនរងគ្រោះភិតភ័យជិះម៉ូតូទៅបុក​បង្គោលភ្លើង​ស្លាប់

បានផុស

នៅ

បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់​ពី​មាន​ជនមួយ​ក្រុម​មាន​គ្នា ២នាក់បាន​ជិះម៉ូតូមួយ​គ្រឿង ដេញតាម​កាប់ ធ្វើ​ឱ្យជនរងគ្រោះ​ មាន​ការ​ភិតភ័យខ្លាំង រហូតជិះម៉ូតូទៅបុកបង្គោលភ្លើងស្លាប់នៅហ្នឹងកន្លែង។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២០ និង២០ នាទីយប់ថ្ងៃទី ១ ខែមិថុនា តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសជនរងគ្រោះឈ្មោះ គឹម សុខឃឿន អាយុ២១ឆ្នាំ ជិះម៉ូតូម៉ាក ស៊ុយស៊ីគីនិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា នៅមុនពេលកើតហេតុ គេឃើញ ជនរង​គ្រោះ​ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ីគីនិច ឌុបនារីម្នាក់ធ្វើដំណើរ​តាមបណ្តោយផ្លូវ​ជាតិលេខ២ ក្នុងទិស​ដៅពីត្បូងទៅជើង។

ខណៈកំពុងធ្វើដំណើរ ស្រាប់តែលិចមុខជនមិនស្គាល់មុខ២នាក់ ជិះម៉ូតូមួយគ្រឿង តាម​ពីក្រោយ​ជនរងគ្រោះ រួចធ្វើសកម្មភាពដកកាំបិតប៉ងកាប់លើជនរងគ្រោះ ដោយ​មិនដឹង​មូលហេតុ ធ្វើឱ្យ​ជនរងគ្រោះ មានភាពភ័យព្យាយាមជិះរត់គេច​ពីក្រុមជនសង្ស័យ ក៏ជ្រុលរេចង្កូតម៉ូតូ ទៅបុកនឹងបង្គោលភ្លើង បណ្តាលឱ្យបាក់.ក ស្លាប់ភ្លាមៗ។

ប្រភពប្រព័ត៌មានបន្តថា នារីដែលរួមដំណើរជាមួយជនរងគ្រោះ បន្ទាប់ពីកើតហេតុភ្លាមៗ ត្រូវ​ក្រុម​ជនសង្ស័យ ដឹកយកឡើងតាមម៉ូតូទៅបាត់តែម្តង ដោយដឹងមាន​គោលបំណង​យក​ទៅណា​ប្រាកដឡើយ។

នាយប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ លោកវរសេនីយ៍ត្រី ជា រតនា ឱ្យដឹងថា គឺជាករណី ដេញតាម​កាប់ជនរងគ្រោះ ខណៈ​ជិះ​ម៉ូតូជាមួយនារីម្នាក់ ( តែមិនទាន់ដឹងថា ជាករណីអ្វី​អោយពិត​ប្រាកដ​ឡើយ) ពោលពុំទាន់ដឹងថា ជាករណីគំនុំ ឬ ឃាតកម្មប៉ងសម្លាប់ឡើយ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមរយៈកាំមេរ៉ាសុវត្ថិភាព ដើម្បីឈានទៅចាប់ខ្លួនក្រុម​ជជនសង្ស័យយក​ទៅផ្តន្ទា​ទោសតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ ដោយៈលីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម