ព័ត៌មានជាតិ
បុរសម្នាក់ជិះម៉ូតូរេចង្កូតដួល ត្រូវរថយន្តទៅពីក្រោយកិនស្លាប់ភ្លាមៗ
បុរសម្នាក់បានស្លាប់ភ្លាមៗក្រោមកង់រថយន្តកុងតឺន័រ បន្ទាប់ពី ជិះម៉ូតូរេចចង្កូតដួល រួចត្រូវរថយន្តបើកបុក និងកិន នៅចំណុចក្បែរស្ពានដែកចំការដូង បណ្តោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង២១ និង៣០នាទី យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
ជនរងគ្រោះ នៅពុំទាន់ស្គាល់អត្តសញ្ញាណ មានវ័យប្រមាណជាង២០ឆ្នាំ ជិះម៉ូតូម៉ាក ហុុងដាឌ្រ៊ីមសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-0671។

យោងតាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះ និងរថយន្តបង្កជិះធ្វើដំណើរស្របទិសដៅគ្នា ពោលគឺពីត្បូងទៅជើង។ លុះដល់ចំណុចកើតហេតុុ ភាគីខាងម៉ូតូបានរេចង្កូតម៉ូតូដួលទៅលើថ្នល់ ជាហេតុធ្វើឱ្យរថយន្តកុងតឺន័រ ដែលធ្វើដំណើរទៅពីីក្រោយជ្រុលបុក និងកិនបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងតែម្តងទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ បានចុះអន្តរាគមន៍ ធ្វើការវាស់វែងអូសយកទាំងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ។

ដោយឡែក សព ត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងទក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយៈលីហេង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


