៤​ម៉ឺនម៉ាស់ ចែក​ក្នុងរយៈពេល៤ថ្ងៃ និង​មួយ​ចំនួនទៀត បញ្ជូន​ទៅ​ប្រទេស​ឡាវ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

៤​ម៉ឺនម៉ាស់ ចែក​ក្នុងរយៈពេល៤ថ្ងៃ និង​មួយ​ចំនួនទៀត បញ្ជូន​ទៅ​ប្រទេស​ឡាវ

Published

on

​ប្រទេស​កម្ពុជា​តូច មែន​ពិតតែ​បេះដូង​ធំ​ ដោយ​ការយក​អាសាគ្នា​ ក្នុងពេល​មិត្ត​ជួប​ទុក្ខលំបាក​ ដោយ​ក្នុង​រយៈពេល​ត្រឹមតែ៤ថ្ងៃ​ប៉ុណ្ណោះ កង​កម្លាំង​រាជធានី​ភ្នំពេញ​ចែក​ម៉ាសអស់ ៤ម៉ឺន​ម៉ាស និង​មួយ​ចំនួន​ទៀត​បញ្ជូន​ទៅ​ឲ្យប្រទេស​ឡាវ។

ជាក់ស្ដែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្មីៗ​នេះ​ បានប្រកាស​ផ្តល់ជំនួយ ម៉ាស​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​សរុប​១២​មុខ ជូន​នាយករដ្ឋមន្ត្រី​ឡាវ​ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វី​-១៩ ព្រមជាមួយ​គ្នា​នោះ​ផងដែរ នា​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ភារកិច្ច​ជួយ ដឹកជញ្ជូន​ម៉ាស ចេញពីសាលា​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​រៀបចំ​ដឹកជញ្ជូន​តាម​យន្តហោះ បញ្ជូន​ទៅកាន់​សាធារណរដ្ឋ​ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦ ខែ​វិច្ឆកា ឆ្នាំ​២០២០។​

​បន្ទាប់មក​អាវុធហត្ថ​រាជធានី​ ភ្នំពេញ​បាន​បន្ត​បេសកកម្ម ចុះ​ចែក​ម៉ាស ដល់ ប្រជាពលរដ្ឋ​ក្នុង​រាជធានី ជា​លើក​ទី​៤ តាម​គោលដៅ​ ក្នុង​ខណ្ឌ​ចំនួន​៤ បន្ថែមទៀត​គឺ កែង​ពេទ្យ​លោកសង្ឃ​ត្រង់ចំណុច​ស្ពាន​៧​មករា ក្នុង​ខណ្ឌ​សែន​សុខ ព្រំប្រទល់​ជាមួយ ខណ្ឌទួលគោក ចែក​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយផ្ទាល់ និង​គោលដៅ​ផ្សេងទៀត ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​កំបូល ចែក​ដោយ​ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយមាន​ប្រើប្រាស់​ម៉ូតូ​កង់​បី ចំនួន​១២​គ្រឿង បំពាក់​ឧគ្ឃោសនសព្ទ ផ្សព្វផ្សាយ​សារ​សំឡេង ពី​របៀប​ប្រើប្រាស់​ម៉ាស និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ស្តីពី​វិធានការ​ការពារ​និង​ទប់ស្កាត់​ការរីក​រាលដាល នូវ​ជំងឺឆ្លង​កូ​វីដ​១៩ ផងដែរ​។​

​សរុប​រយៈពេល​៤​ថ្ងៃ ក្រោម​ការចង្អុលបង្ហាញ​ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានទទួល​ម៉ាស់​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សរុប​ចំនួន​៤​ម៉ឺន​ម៉ាស​ ចែកជូន​ដល់​ប្រជាពលរដ្ឋ​អស់​ជា​ស្ថាពរ​៕

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​រថយន្ត​សង្គ្រោះ​ ២​គ្រឿង ផ្ដល់ជូន ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា7 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា7 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ7 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ7 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ8 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services