ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះចែកម៉ាស របស់សម្តេច តេជោ ជូនប្រជាពលរដ្ឋ ក្នុងរាជធានី
នៅថ្ងៃនេះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អមដំណើរដោយ មេបញ្ជាការរង បានបន្តដឹកនាំ ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តិការ ចែកម៉ាស ដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជូន តាមរយៈសាលារាជធានីភ្នំពេញ។

ក្នុងការចែកម៉ាសជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រជាច្រើននៅរាជធានីភ្នំពេញ និងបានបញ្ចេញម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយ ឧគ្ឃោសនស័ព្ទ ធ្វើការចាក់ផ្សាយនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល តាមរយៈសារសំឡេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ និងកំពុងបន្តកើនឡើនឡើងគួរឲ្យបារម្ភ។


សូមបញ្ជាក់ថា មុនពេលយកម៉ាសទៅចែកជូនប្រជាពលរដ្ឋ អាវុធហត្ថរាជធានីភ្នំពេញ បានគិតគូរពីសុវត្ថិភាព ក្នុងការបែងចែកម៉ាស ជូនបងប្អូនប្រជាពលរដ្ឋជាមុន ដោយធ្វើការ រំលែកម៉ាស ដាក់ចូលថង់ដាច់ដោយឡែកមួយៗ ដើម្បីរក្សាគុណភាពម៉ាស ឲ្យមានអនាម័យនិងមានសុវត្ថិភាពកាន់តែខ្ពស់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល៕


អត្ថបទ៖ វិមាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


