ព័ត៌មានជាតិ
នគរបាលចរាចរណ៍ផ្លូវគោកចុះអនុវត្តច្បាប់និងចែកម៉ាសជូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ
កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ជាមួយនឹងការពង្រឹងច្បាប់ចរាចរណ៍ក៏បាននាំយកម៉ាសទៅចែកជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវផងដែរ និងបានធ្វើការណែនាំដល់បងប្អូនទាំងអស់ឲ្យចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងលេខ១១៤ស ជ ណ/២១ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តព្រះសីហនុ កុំចេញក្រៅផ្ទះបើសិនគ្មានការចាំបាច់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងផែនសណ្តាប់ធ្នាប់បានមានប្រសាសន៍ឲ្យដឹងថា ការចុះ ចែកម៉ាសចំនួន២គោលដៅនៅលើផ្លូវ១០០និងផ្លូវ៨០០ទាំងព្រឹកនិងល្ងាចបានប្រើប្រាស់ម៉ាសចែកជូនដល់បងប្អូនដែលមិនបានពាក់ម៉ាសអស់ចំនួន១០០ម៉ាសនិងសេចក្ដីជូនដំណឹងចំនួន៣០ច្បាប់ទាំងអស់នេះហើយដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានចង្អុលបង្ហាញព្រមទាំងចាត់តាំង ឲ្យលោកតាមដាន និងត្រួតពិនិត្យ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ឲ្យចូលរួមពាក់ម៉ាសនិងការពារសុវត្ថិភាពចរាចរណ៍ ព្រមទាំងធ្វើសេចក្ដីណែនាំពីច្បាប់ចរាចរណ៍ និងសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចេញថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

ជាមួយគ្នានោះផងដែរលោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ក៏បានធ្វើការអំពាវនាវនិងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្លាស់ប្ដូរទម្លាប់និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវ លាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់ បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស ឬកន្សែង ដើម្បីធានាថាមិនមានការ ឆ្លងជំងឺកូវីដ-១៩និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕
អត្ថបទ ៖ កោះពស់







-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


