Connect with us

ព័ត៌មានជាតិ

ម្រេចក្រហមកំពតតម្លៃ២៥ដុល្លារក្នុងមួយគីឡូក្រាម កំពុងមានតម្រូវការខ្ពស់លើទីផ្សារអន្តរជាតិ

បានផុស

នៅ

ប្រធានសមាគមលើកស្ទួយម្រេចកំពត បានឱ្យដឹងថា បច្ចុប្បន្ននេះ ម្រេចក្រហមកំពតកំពុងមានតម្រូវការខ្ពស់ជាងម្រេចស និងម្រេចខ្មៅ នៅទីផ្សារនៅអឺរុប និងប្រទេសផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងួន ឡាយ ប្រធានសមាគមលើកស្ទួយម្រេចកំពត បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននេះ ក្រុមហ៊ុនភាគច្រើនបាននិងកំពុងបញ្ជាទិញម្រេចក្រហមពីកសិករ ដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប និងប្រទេសផ្សេងទៀត ដែលធ្វើឱ្យកសិករនាំគ្នាប្រមូលផលម្រេចក្រហមនេះ។ ឥឡូវនេះកសិករកំពុងប្រមូលផលម្រេចខ្លះបាន១០ភាគរយនិងខ្លះទៀតមាន២០ភាគរយមានការយឺតយ៉ាវជាងរាល់ដងដោយសារបញ្ហាអាកាសធាតុ ខណៈឆ្នាំមុនៗបានប្រមូលផលស្ទើររួចរាល់១០០ភាគរយ។

លោក បានបន្ថែមទៀតថា« ម្យ៉ាងទៀតដោយសារនៅឆ្នាំនេះតម្រូវការទីផ្សារម្រេចក្រហមច្រើនអីចឹងយើងប្រឡេះតែម្រេចក្រហមសិន។ ភាគច្រើនយើងកំពុងធ្វើម្រេចក្រហមវាចាប់ផ្តើមទុំតិចៗបណ្តើរៗយើងអត់ទាន់ប្រញាប់ធ្វើម្រេចខ្មៅទេ។ អីចឹងទើបបានជាយើងប្រមូលផលបានតិច»។

លោកប្រធានសមាគមបានបញ្ជាក់ថា បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនបាននឹងកំពុងប្រមូលទិញម្រេចពីករិសករខ្នាតតូចនិងមធ្យមរួមមានក្រុមហ៊ុនអ៊ីយូលែន ក្រុមហ៊ុនហ្វាមលីង ក្រុមហ៊ុនផារ៉ាដាយ និងក្រុមហ៊ុនឡាផ្លែន ថេសិន សម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។

លោក ប្រធានសមាគមបានបញ្ជាក់ទៀតថា សមាគមមានម្រេចចំនួនបីប្រភេទសម្រាប់លក់នាំចេញទៅក្រៅប្រទេសទី១ម្រេចក្រហមមានតម្លៃប្រមាណ២៥ដុល្លារក្នុងមួយគីឡូក្រាម ទី២ម្រេចស មានតម្លៃ២៨ដុល្លារ និងទី៣ម្រេចខ្មៅមានតម្លៃ១៥ដុល្លារក្នុងមួយគីឡូក្រាម។

លោក ប្រធានសមាគមម្រេចកំពតបានអះអាងថា នៅដើមឆ្នាំ២០២១នេះ ម្រេចកំពត មានទីផ្សារល្អ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗ កំពុងចាប់ដៃគូជាមួយកសិករផ្ទាល់ នៅតាមសមាគមផលិត និងបានចុះកុងត្រាប្រមូលទិញពីកសិករខ្នាតតូច និងខ្នាតមធ្យមប្រមាណ២៨០គ្រួសារ សម្រាប់នាំចេញទៅក្រៅប្រទេស។

បើតាម លោក ងួនឡាយ នៅឆ្នាំនេះ សមាគមរំពឹងថានឹងអាចធ្វើការពង្រីកការនាំចេញម្រេចទាំងបីប្រភេទឱ្យបានលើសពី៧០តោន  ដោយសារមានទីផ្សារទូលាយ  និងមានការបញ្ជាទិញច្រើនជាងមុនខណៈកាលពីឆ្នាំ២០២០នាំចេញបានតែប្រមាណ៧០តោនប៉ុណ្ណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសមាគមមានសមាជិកជាកសិករដាំម្រេចចំនួន៤០៤គ្រួសារទាំងកសិករខ្នាតតូច កសិករខ្នាតមធ្យម និងកសិករខ្នាតធំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម