Connect with us

ព័ត៌មានជាតិ

ប្រជុំថ្ងៃនេះ ចិន​សន្យាបន្ត​ផ្តល់​ជំនួយគ្រប់បែបយ៉ាងដើម្បី​កម្ចាត់​កូវីដ​ចេញពី​ប្រទេសអាស៊ាន

បានផុស

នៅ

ក្នុងកិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​-ចិន នាថ្ងៃទី០៨ មិថុនា ២០២១នេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi  មានប្រសាសន៍ថា៖ ប្រទេសចិនបានសន្យាផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេសអាស៊ីអាគ្នេយ៍ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។  

កន្លងមកប្រទេសចិន ​បាន​ផ្តល់​វ៉ាក់សាំង​ការពារ​កូវីដ​-​១៩​ចំនួន​១០០លានដូសរួចហើយដល់ប្រទេសអាស៊ាន បូករួមទាំងសម្ភារៈវេជ្ជសាស្ត្រ​ និងជំនួយបច្ចេកទេសនានា ហើយចិននឹងអនុវត្តជាបន្ទាន់នូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈអាស៊ាន-ចិន បន្តគាំទ្រសម្ភារៈបំរ៉ុងវេជ្ជសាស្ត្រអាសន្នអាស៊ាន និងពង្រឹងការកសាងសមត្ថភាពសុខភាពសាធារណៈក្នុងតំបន់។ លោក Wang បន្ថែម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កិច្ច​ប្រជុំ​ការបរទេស​អាស៊ាន-ចិន

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម