Connect with us

ព័ត៌មានជាតិ

ដំណើរ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូនពលរដ្ឋ៣​ខណ្ឌ ក្នុង​រាជធានី​ដំណើរការ​ដោយ​រលូន

បានផុស

នៅ

​ដំណើរ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ ​នៅក្នុង​មូលដ្ឋានខណ្ឌដូនពេញ ខណ្ឌ​ជ្រោយចង្វារ​ និង​ខណ្ឌ​ព្រែក​ព្នៅ ទៅតាម​ការណែនាំ​របស់​រដ្ឋបាល រាជធានី​ភ្នំពេញ​ បានចាប់ផ្តើម​ដំណើរ​យ៉ាង​រលូន នៅលើ​ទីតាំង​ចំនួន​១៤​ ដែល​បានកំណត់ ជាមួយ​នឹង​ការរក្សា គម្លាត​សុវត្ថិភាព​ទៅតាម​វិធាន​របស់​ក្រសួងសុខាភិបាល​ផងដែរ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មិថុនា​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ ​ជា​ថ្ងៃ​ចាប់ផ្តើមចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនៅក្នុង ខណ្ឌ​ដូនពេញ ខណ្ឌ​ជ្រោយចង្វារ​ និង​ខណ្ឌ​ព្រែក​ព្នៅ ក្នុង​នោះ គេ​បានឃើញរដ្ឋបាល​ខណ្ឌ​ទាំង​៣​បាន​សហការ​យ៉ាង​ល្អជា​មួយក្រុម​គ្រូពេទ្យ ដោយ​តម្រូវឲ្យបងប្អូន​ប្រជាពលរដ្ឋ​តម្រង់​ជា​ជួរ​យ៉ាង​មាន​សណ្តាប់ធ្នាប់ ជាមួយគ្នា​នោះ ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម ទៅតាម​ការណែនាំ​របស់​ក្រសួងសុខា​ភិ​បាល​ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក៏បាន​ធ្វើឡើង​យ៉ាង​ល្អ​ផងដែរ​។

ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះ ​ធ្វើឡើង​សម្រាប់តែ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​៣ខាងលើ​ប៉ុណ្ណោះ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ថា ដើម្បី​ជំរុញ​ការចាក់​វាក់សាំង​ឱ្យបាន​លឿន​និង​ឆាប់រហ័ស​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី​១៨​ឆ្នាំ​ឡើងទៅ​ រាជរដ្ឋាភិបាល កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និងគតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធនាការ​ជាតិ ចាក់​វ៉ាក់សាំង​ការពារជំងឺ​កូ​វីដ-១៩ ដោយ​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​របស់​ជាតិ​សំដៅ​បង្កើតឱ្យមាន​ភាពស៊ាំ សហគមន៍​ទប់ទល់​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩ ។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២១​កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី​១៨​ឆ្នាំ​ឡើងទៅ ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ ដែល ក្នុង​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១ នៅ​ខណ្ឌ​ទាំង​៣​ខាងលើនេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​ខាងមុខនេះ​។ ខណៈ​ដូ​ស​ទី​២ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៥ ខែមិថុនា ដល់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១​។​

ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​បង្ហាញ​ទីតាំង និង​លេខ​ទូរស័ព្ទ​អ្នកសម្របសម្រួល សម្រាប់​ប្រជាពលរដ្ឋ​ធ្វើការ​ទំនាក់ទំនង ពាក់ព័ន្ធ​ការចាក់​វ៉ាក់សាំង​នៅ​ខណ្ឌដូនពេញ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ ដែលមាន​សរុប​១៤​ទីតាំង ។​

គួរបញ្ជាក់​បន្ថែមថា គិត​មកដល់ពេលនេះ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​ជាង​១​លាន​៦​សែន​នាក់​ហើយ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដុស​ទី​១​និង​ដុស​ទី​២ ៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម