ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ដែលកំពុងតែកើតមានឡើងជាបន្តបន្ទាប់ ដូចជាការលបលួចនាំចូល នាំឆ្លងកាត់ និងការលួចលាក់កែច្នៃសារធាតុញៀនជាដើម។

តាមរយៈសេចក្តីណែនាំមួយចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ខាងលើ និងក្នុងគោលបំណងធានាបានប្រសិទ្ធិភាពអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក៏ដូចជាការបញ្ចៀសឲ្យបាននូវហានិភ័យ ដែលបណ្ដាលមកពីគ្រឿងញៀន សម្ដេចបាននាំដល់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខិតខំចាត់តាំងអនុវត្តឲ្យបានម៉ឺងម៉ាត់នៅបទបញ្ជាចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹង ការប្រយុទ្ធប្រឆាំងគ្រឿងញៀន, បង្កើនសកម្មភាពអនុវត្តផែនការ និងយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៥ ឲ្យបានផុលផុស, លើកកម្ពស់ស្មារតីផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយ ស៊ីជម្រៅ ចំគោលដៅ និងមុខសញ្ញាគ្រប់ទីកន្លែង ទាំងក្នុងសហគមន៍ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន ជាពិសេសត្រូវអនុវត្តផ្សារភ្ជាប់ជាមួយខ្លឹមសារទិសស្លោក “បីកុំ មួយរាយការណ៍” គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ករណីបទល្មើសគ្រឿងញៀន ហើយត្រូវយកចិត្តទុកដាក់ចាត់វិធានការបង្ការការទប់ស្កាត់ ការនាំចូលការដឹកជញ្ជូនឆ្លងកាត់ ការលួចលាក់កែច្នៃផលិតគ្រឿងញៀន និងការជួញដូរការប្រើប្រាស់សារធាតុញៀន នៅតាមគោលដៅនានា។

ជាមួយគ្នានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យអនុវត្តវិធានការនេះព្រមៗគ្នា ទាំងវិធានការរដ្ឋបាល វិធានការច្បាប់ ធ្វើឲ្យដូចភ្លៀងរលឹម សំដៅលុបបំបាត់បញ្ហាគ្រឿងញៀន ហើយត្រូវលើកកម្ពស់គុណភាពសមត្ថភាពមន្ត្រីអនុវត្តច្បាប់ តាមរយៈការបណ្ដុះបណ្ដាលជំនាញ ប្រតិបត្តិការ និងចំណេះដឹងផ្នែកច្បាប់ ដល់កងកម្លាំងអនុវត្តប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យបានល្អប្រសើរ ជាមួយនឹងការបន្តគាំទ្រ សរសើរ ជូនរង្វាន់ និងលើកទឹកចិត្ត ដល់អង្គភាព និងមន្ត្រីដែលមានស្នាដៃ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


