ព័ត៌មានជាតិ
មិនដល់មួយថ្ងៃផង ចាប់បានមុខសញ្ញាជួញដូរ៣នាក់ រួមទាំងថ្នាំញៀនជាង ១គីឡូក្រាម
ជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាជួញដូរថ្នាំញៀន រួមនិងថ្នាំញៀនជាង១គីឡូក្រាម ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយ។
លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដោយកម្លាំងអធិការស្រុកសំពៅលូន សហការជាមួយកម្លាំងអធិការស្រុកកំរៀង បានធ្វើឡើងត្រង់ចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកនាយការិយាល័យបានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការកម្លាំងបានឃាត់ខ្លួនមុខសញ្ញាបានចំនួន២នាក់ មានឈ្មោះ ជួន ណារីន ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ស៊ុយ ពិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនទាំង២រស់នៅឃុំបឹងរាំង ស្រុកកំរៀង ដោយសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក១ថង់ មានទម្ងន់ ១០០,២៥ក្រាម ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ២៨គ្រាប់។

តាមការសារភាព និងដោយមានការឯកភាពបីលោកព្រះរាជអាជ្ញា កែវ សុជាតិ កម្លាំងបានបន្តកិច្ចប្រតិបត្តិការទៅកាន់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង នៅវេលាម៉ោង១២ថ្ងៃត្រង់ ដោយមានឃាត់ខ្លួនមេខ្លោងម្នាក់ឈ្មោះ សែម សុខមាន ភេទប្រុស អាយុ៣៥ឆ្នាំ និងដកហូតបានថ្នាំងញៀនប្រភេទម៉ាទឹកកក៧ ថង់ មានទម្ងន់ ១០៣៨,៧២ ក្រាម កាំភ្លើងខ្យល់១ដើម។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំបញ្ជូនទៅតុលាការហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី