ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ក្នុងករណី​រារាំងការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​លេង​ល្បែងស៊ីសង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ក្នុងករណី​រារាំងការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​លេង​ល្បែងស៊ីសង

បានផុស

នៅ

​​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ បាន​ចុះបង្ក្រាប​ករណី​រារាំង​ដល់​ការអនុវត្ត​វិធានការ​ទប់​ស្កាត់ការឆ្លង​រាលដាលនៃ​ជំងឺ​កូ​វិដ​១៩ និង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (លេងបៀរ​ភ្នាល់​ដាក់​ប្រាក់​) នៅ​ចំណុច​ចម្ការ​ស្វាយ ស្ថិត​ក្នុងភូមិ​ដំណាក់​ជ្រៃ ឃុំ​ពាម​វាជី​កង ស្រុក​កងមាស ខេត្តកំពង់ចាម ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៧​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​១៤និង​៣០​នាទី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាលខេត្តកំពង់ចាម បាន​បញ្ជា​ដល់​កម្លាំង​ជំនាញរបស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​ក្នុង​កិច្ចប្រតិបត្តិការ​ក្រោមការដឹកនាំ​សម្រប​សម្រួល​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលា ដំបូង​ខេត្តកំពង់ចាម ចុះ​បង្ក្រាប ករណី​រារាំង​ដល់​ការអនុវត្ត​វិធានការ​ទប់​ស្កាត​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ១៩ និង​លេង​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ចម្ការ​ស្វាយ ស្ថិត​ក្នុងភូមិ​ដំណាក់​ជ្រៃ ឃុំ​ពាមជីកង ស្រុក​កងមាស ។​

ក្រៅពី​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០៧​នាក់ សមត្ថកិច្ចក៏បាន​ដកហូត វត្ថុតាង​រួមមាន ៖ បៀរ​នីឡុង​ចំនួន២​ហ៊ូ ទូរស័ព្ទដៃ​ចំនួន០៤​រឿង ម៉ូតូ​ចំនួន ០៣​គ្រឿង ប្រាក់រៀល​ចំនួន​១.៣៥០.០០០​រៀល ប្រាក់​ដុល្លា​ចំនួន ៥០​ដុល្លារ​អាមេរិក និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត ។​

បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន ០៧​នាក់ខាងលើ រួម​នឹង​វត្ថុតាង ត្រូវបាន​ប​ញ្ចូ​ន​មកកាន់​ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អ្នកជំងឺកូវីដម្នាក់ លួចរត់ចេញពីមន្ទីរពេទ្យបង្អែកខេត្តតាកែវ មកព្យាបាលនៅមន្ទីរពេទ្យឯកជនផ្សារ​ចំបក់​

ព័ត៌មានជាតិ៧ នាទី មុន

រថយន្តមួយគ្រឿងដឹកមាន់ចម្រុះពីថៃ ត្រូវអគ្គនាយកដ្ឋានសុខភាពសត្វ ឃាត់បាននៅស្រុកសូទ្រនិគម

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ព័ត៌មានគួរដឹង អំពីវ៉ាក់សាំង Novavax ដែលល្បីមានប្រសិទ្ធភាពអស្ចារ្យ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ជប៉ុន ត្រៀមបញ្ជូនវ៉ាក់សាំងកូវីដ ១ លានដូសទៅប្រទេសទី ២ វៀតណាម ស្អែកនេះ

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

វ៉ាក់សាំងកូវីដមានសុវត្ថិភាពខ្លាំងចំពោះកុមារ និងជាផ្លូវត្រួសត្រាយទៅរកសភាពដូចដើមវិញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services