ព័ត៌មានជាតិ
នេះតួលេខថ្មីបំផុតខេត្តក្រុងចំនួន ៩ ប្រកាសអ្នកឆ្លងថ្មី ២៤ ម៉ោងនេះ
ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា នៅតែជាក្តីព្រួយបារម្ភខណៈតួលេខអ្នកឆ្លងហាក់មិនថយចុះនោះទេ។ ដោយឡែកក្រៅពីរាជធានីភ្នំពេញ តាមខេត្តក្រុងជាច្រើនក៏មានការឆ្លងរាលដាល ហើយភូមិសាស្រ្តផ្ទុះធ្ងន់ធ្ងរ ត្រូវបានដាក់ជាតំបន់ក្រហមដែលត្រូវអនុវត្តការបិទខ្ទប់ជាបណ្តោះអាសន្ន។
ខាងក្រោមជារបាយការណ៍តួលេខអ្នកឆ្លងក្នុងខេត្តក្រុងចំនួន ០៩ រយៈពេល ២៤ ម៉ោងនេះ៖
ខេត្តកំពង់ចាម
ក្នុងរយៈពេល ២៤ ម៉ោង នេះ ខេត្តកំពង់ចាម បានប្រកាសពីការរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន ៣៨នាក់ទៀត ខណៈជាសះស្បើយ ១២នាក់។ អ្នកឆ្លងថ្មីទាំង ៣៨នាក់ មាននៅក្នុងស្រុកកំពង់សៀម ១នាក់ ស្រុកស្ទឹងត្រង់ ១នាក់ ស្រុកកោះសូទិន ១នាក់ ក្រុងកំពង់ចាម ៣នាក់ ស្រុកបាធាយ ៧នាក់ ស្រុកស្រីសន្ធរ ១៥នាក់ ស្រុកចំការលើ ៦នាក់ ស្រុកជើងព្រៃ ១នាក់ ស្រុកព្រៃឈរ ៣នាក់។
ខេត្តសៀមរាប
ខេត្តសៀមរាបក៏បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៥នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ៣នាក់ បានជាសះស្បើយ។
បើតាមការបញ្ជាក់របស់អាជ្ញាធរ អ្នកឆ្លងមួយចំនួនពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ជាមួយគ្នាក៏មានពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ស្ថិតក្នុងចំណោមអ្នករកឃើញថ្មីផងដែរ។
ខេត្តរតនគិរី
រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់បន្ថែមទៀតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។ បើយោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋបាល អ្នកជំងឺកូវីដ១៩ មានឈ្មោះ តុប វណ្ណណេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ទីលំនៅអចិន្ត្រៃយ៍ភូមិព្រៃសំពៅ ឃុំប្រសិទ្ធិ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ខេត្តព្រៃវែង
រដ្ឋបាលខេត្តព្រៃវែងក្នុងរយៈពេល ២៤ ម៉ោងនេះ ក៏បានជូនដំណឹងពីការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
ការរកឃើញករណីវិជ្ជមានខាងលើនេះនៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ រួមមាន៖ ក្រុងព្រៃវែង ចំនួន៨នាក់, ស្រុកព្រះសេ្តច ចំនួន៩នាក់, ស្រុកពារាំង ចំនួន៧នាក់, ស្រុកស្វាយអន្ទរ ចំនួន៤នាក់, ស្រុកកំចាយមារ ចំនួន៤នាក់, ស្រុកស៊ីធរកណ្ដាល ចំនួន៤នាក់, ស្រុកពាមជរ ចំនួន៣នាក់, ស្រុកពោធិ៍រៀង ចំនួន២នាក់, ស្រុកកញ្ចៀច ចំនួន១នាក់។
ខេត្តកំពង់ធំ
រដ្ឋបាលខេត្តកំពង់ធំ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១២នាក់ ដែលទើបរកឃើញថ្មី តាមរយៈការធ្វើតេស្ដរហ័ស។
ខេត្តឧត្តរមានជ័យ
រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សម្នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ជាពលករមកពីប្រទេសថៃ។
ខេត្តបន្ទាយមានជ័យ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសរកឃើញមនុស្សចំនួន៣៧នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈជាសះស្បើយចំនួន៣៧នាក់។
ខេត្តបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៤នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០កុម្ភៈ ចំនួន៥នាក់ និងពលករមកពីប្រទេសថៃ ចំនួន៩នាក់។
ខេត្តកោះកុង
រដ្ឋបាលខេត្តកោះកុង បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥នាក់ទៀត តាមរយៈឧបករណ៍តេស្តរហ័ស ខណៈអ្នកជាសះស្បើយចំនួន៤នាក់ទៀតផងដែរ។
នៅព្រឹកមិញនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៦៥៥ នាក់ទៀត និងជាសះស្បើយ ៨១០ នាក់ ព្រមទាំងអ្នកស្លាប់ ចំនួន ១១ នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ មានករណីនាំចូលពីក្រៅប្រទេសចំនួន ៤៩ នាក់។
សម្រាប់របាយការណ៍តួលេខអ្នកឆ្លងតាមខេត្តដែលប្រកាសនៅថ្ងៃនេះ កម្ពុជានឹងផ្សាយជូនជាបន្តបន្ទាប់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?