Connect with us

ព័ត៌មានជាតិ

សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូ​វៀត និង​រុស្សី នាំ​យក​អង្ករ ​៤​ តោន ​ប្រគល់​ជូន​រដ្ឋបាល​រាជធានី

បានផុស

នៅ

អង្ករ​ចំនួន៤​តោន ត្រូវបាន​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូ​វៀត និង​រុស្សី នាំយកមក​ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋដែល​ទទួលរង​គ្រោះ ឬ​រង​ផលប៉ះ​ពាល់​ធ្ងន់ធ្ងរ ពី​មេរោគ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ​បាននឹងកំពុង​រីក​រាល​ដាល​ក្នុង ​ព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ​ នូវឡើយ​។​

ពិធី​ប្រគល់​នឹង​ទទួល​នេះ បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ក្រោម​វត្តមាន​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះបាន​មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សមាគម​អតីត​និស្សិត កម្ពុជា​ពី​សូ​វៀត និង​រុស្សី ដែល​បាន​ឧបត្ថម្ភអង្ករចំនួន​៤​តោន ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរពីមេរោគ​កូ​វីដ​-១៩ (Covid-19)​។​

លោក​បន្តថា តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវ​នាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។

ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ​អំពី​ការគិតគូរ និង​ក្តី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរលើ​បុព្វ​ហ​តុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាននឹង​កំពុងជួបប្រទះ​នឹង​គ្រោះភ័យ​នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩ (Covid-19)​។ សមានចិត្ត​ដ៏​ប្រពៃ​នេះ នឹងត្រូវ​បាន​ចងចាំទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម