ព័ត៌មានជាតិ
ឃាត់រថយន្ត២៧គ្រឿងយកមករក្សាទុក ក្រោយពីជូនដំណឹងហើយមិនស្តាប់
បន្ទាប់ពីទុកឱកាសឲ្យ៣ថ្ងៃហើយនោះនៅតែហ៊ានដាក់តាំងលក់រថយន្តកួកជេបែបអនាធិបតេយ្យទៀតនោះទើបអាជ្ញាធរខណ្ឌដូនពេញចាប់ផ្តើមលេងធម៌ក្តៅដោយចាប់ឃាត់រថយន្តបាន២៧គ្រឿងយករក្សាទុក។

ជាក់ស្តែងនៅថ្ងៃសៅរ៍ទី១២ ខែមិថុនា ឆ្នាំ ២០២១នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈរថយន្តកួកជេ និងរថយន្ត ដែលបានមកចតចោលនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធរណៈបណ្តាលអោយបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: បង្ករការកកស្ទះចរាចរណ៍និងសោភណ្ឌភាពរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះដែរជាលទ្ធផល កម្លាំងចម្រុះបានឃាត់រថយន្តចំនួន ២៧គ្រឿង ដោយត្រូវបានស្ទូច និងដកហូតយកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញរួមមាន៖
១/រថយន្តកួកជេចំនួន ១៧គ្រឿង
២/រថយន្តសំចតសម្រាប់ជួលចំនួន០៥គ្រឿង ។
៣/រថយន្តប្រជាពលរដ្ឋចំនួន ០៥គ្រឿង ។
លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបញ្ជាក់ថាដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការរដ្ឋបាលនេះ កម្លាំងចម្រុះនឹងបន្តចុះអនុវត្តការងារនេះជាបន្តទៀត នៅវេលាម៉ោង១៤៖៣០នាទីរសៀលនេះជាបន្តទៀត៕
អត្ថបទ៖ រស្មី





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


