ព័ត៌មានជាតិ
ត្រឹមថ្ងៃបើកដំបូង ផ្សារធំថ្មី មានមនុស្សជិត១ពាន់នាក់ទៅ តែគណៈកម្មការផ្សារយកចិត្តទុកដាក់ជាងមុនទ្វេដង
ផ្សារធំថ្មី ជាផ្សារធំមួយក្នុងចំណោមផ្សាររដ្ឋទាំង២៥ នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥មិថុនា ដែលជាថ្ងៃដំបូងនៃការបើកឲ្យដំណើរការផ្សារជាធម្មតាឡើងវិញនេះ ផ្សារធំថ្មី បានទទួលប្រជាពលរដ្ឋដែលចេញ ចូលទិញឥវ៉ាន់ប្រមាណជិត១ពាន់នាក់។ ជាមួយគ្នានោះ គណៈកម្មការផ្សារបានយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខ្លាំងជាងមុនទៀតទ្វេដង។
លោកស្រី ប៉ុន ដានី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី បានមានប្រសាសន៍លើកឡើងថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះផ្សារទាំង២៥នៅក្នុងរាជធានី ត្រូវបានលោក ឃួង ស្រេង ចែកម៉ាស អាល់កុល ម៉ាស៊ីនវាស់កម្ដៅជាច្រើនលើករួចមកហើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩នេះឲ្យបានជោគជ័យ។ លោកស្រីបន្តថា ក្នុងផ្សារធំថ្មី អាជីវករ បានពាក់ម៉ាសគ្រប់គ្នា វាស់កម្ដៅពេលចេញចូល ដាក់QR Codeនិងបានណែនាំបងប្អូនជាប់ជាប្រចាំ ទាំងអ្នកលក់និងអ្នកចេញចូលផ្សារ លាងដៃជាមួយសាប៊ូនិងជែល ដែលក្រុមការងារបានរៀបចំរួចជាស្រេច។


លោកស្រីបញ្ជាក់ថា ការបើកផ្សារឡើងវិញលើកនេះ គណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្លាំងជាងមុនទ្វេ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ លើសពីនេះលោកស្រី ប៉ុន ដានី បានបញ្ជាក់ឲ្យដឹងបន្តនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះថា រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឡើងវិញ។ សម្រាប់ផ្សារធំថ្មីរបស់លោកស្រីបានបើកទ្វារ៤ ច្រកបន្ថែមសរុបទាំងអស់ ១២ច្រក មានម៉ាស៊ីន វាស់កម្ដៅ ២០គ្រឿង បានប្រើប្រាស់អាល់កុលអស់ ២០ លីត្រ/ថ្ងៃ។ បានអនុវត្តន៍វិធានសុខាភិបាល បីកុំ បីការពារ ពីរចូលរួម។ ផ្សារំថ្មីមានតូប ៣,២៨០ តូប និង១៩៨គ្រែចល័ត ចំនួនតូបនិង គ្រែចល័ត មកលក់ដូរ មានចំនួន ៥២៥ ស្មើនឹង១៥%។ គិតចាប់ពីម៉ោង ៥:៣០នាទីមកដល់ម៉ោង ១១:០០នាទីភ្ញៀវចូលផ្សារមានចំនួន ៨៦៤នាក់។ បានប្រើប្រាស់កម្លាំងមាន គណៈអភិបាល សមាជិក សន្តិសុខ កម្មករអនាម័យ កម្មករ កម្លាំង ប៉ូលិសសហការសរុបមានចំនួន ៨៨នាក់៕



អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ សពព្រឹទ្ធាចារ្យ ឯម ធាយ ត្រូវបានបូជាភ្លាមៗនៅរសៀលនេះ ក្រោយតេស្តវិជ្ជមានកូវីដ-១៩ ចំនួន ២ដង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



