ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យកំពុងចុះយកសំណាកអាជីវករផ្សារធំថ្មី បន្ទាប់ពីអ្នកជំងឺកូវីដបម្លែងថ្មី៥នាក់ ធ្លាប់ចេញចូល
អាជ្ញាធរខណ្ឌដូនពេញដែលដឹកនាំដោយលោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញកាលពីល្ងាចថ្ងៃទី 26 ខែសីហាឆ្នាំ 2021 នេះបានដឹកនាំកម្លាំងចុះបិទផ្លូវលេខ 67 ជាប់និងបរិវេណខាងលិចផ្សារធំថ្មីសហការជាមួយក្រុមគ្រូពេទ្យដើម្បីចុះយកសំណាកលើអាជីវករបន្ទាប់ពីមានអ្នកជំងឺបម្លែងថ្មីបានចូលនៅក្នុងបរិវេណកន្លែងលក់បន្លៃត្រីសាច់។

លោកសុខពេញវុធអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ឲ្យដឹងថាល្ងាចលោកបានសហការជាមួយក្រសួងសុខាភិបាល(គ្រូពេទ្យ)បានចុះមកសំណាកលើអាជីវករមួុយផ្នែកខាងលិចរួមជាមួយសន្តិសុខផ្សារបន្ទាប់ពីមានអ្នកជំងឺបម្លែងថ្មីចំនួន៥នាក់បានចូលបរិវេណផ្សារបន្លែត្រីសាច់និងកន្លែងលក់គ្រឿងសមុទ្រ។
ជាមួយគ្នានោះដែរលោកស្រី ប៉ុន ដានីប្រធានរដ្ឋាករស្វាយ័ត្នផ្សារធំថ្មីបានមានប្រសាសន៍ឲ្យដឹងថាចំនួនអាជីវករដែលលក់ដូរគ្រឿងហូបចុកមានម្ហូបអាហារបន្លែត្រីសាច់(គ្រឿងសមុទ្រ)មានចំនួនជាង៣០០នាក់គឺតម្រូវឲ្យពួកគាត់យកសំណាកទាំងអស់គ្នាតែបើបងប្អូនណាមិនទាន់បានយកសំណាកនៅល្ងាចនេះនិងតម្រូវឲ្យគាត់ទៅយកសំណាកដោយខ្លួនឯងនៅសាលាបាក់ទូកនៅថ្ងៃស្អែកទៀត។

ស្រីប៉ុនដានីប្រធានរដ្ឋាករស្វយ័តផ្សារធំថ្មីបានបញ្ជាក់ទៀតថាមូលហេតុដែលក្រុមគ្រូពេទ្យចុះយកសំណាក់នៅល្ងាចដោយសារតែមានអ្នកជំងឺបំលែងថ្មីចំនួន៥នាក់ដែលមានផ្ទះនៅជិតផ្សារថ្មីបានចូលមករកទិញបន្លែត្រីសាច់នៅបរិវេណនេះ។
សុខពេញវុធអភិបាលខណ្ឌដូនពេញបានបញ្ជាក់ទៀតថាការចុះយកសំណាក់នៅប៉ែកខាងលិចនៃបរិវេណផ្សារធំថ្មីនេះគឺមិនប៉ះពាល់បិទផ្សារទាំងមូលនោះទេគឺគ្រាន់តែបិទមួយផ្នែកដើម្បីសហការជាមួយក្រសួងសុខាភិបាលចុះយកសំណាក់ដើម្បីគ្រូពេទ្យតេះរហ័សជំងឺឆ្លងដ៏កាចសហាវនេះដើម្បីគ្រប់គ្រងនឹងបង្កាឲ្យទាន់ពេលកុំឲ្យរីករាលដាលកាន់តែច្រើនៗឡើងថែមទៀត៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


