Connect with us

ព័ត៌មានជាតិ

មនុស្សម្នា​ក់ រងរ​បួស​ស្រាល​​ករណី​អគ្គីភ័យ​មួយ​ឆេះ​ផ្ទះ​លក់​ចាប់​ហ៊ួ​យ​​

បានផុស

នៅ

កំពង់ឆ្នាំង ៖ ផ្ទះ​លក់​ចាប់ហួយ​មួយ​ខ្នង​បាន​ឆាបឆេះ​អស់​ដោយសារតែ​ការ​ធ្វេសប្រហែស​ចាក់​សាំង​ក្បែរ​ចង្ក្រាន​បាយ រាលដាល​ឆេះ​ផ្ទះ​ទាំង ស្រុង និង​បង្ក​ឱ្យ​ម្ចាស់ផ្ទះ​ម្នាក់​រង​របួស​ស្រាល​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើត ឡើង​នៅ​វេលា​ម៉ោង ៨​និង ១១​នាទី​ព្រឹក​ថ្ងៃទី​១៥​ ខែ​មិថុ​នា ​ឆ្នាំ២០២១ នៅក្នុង​ភូមិ​វត្ត ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អធិការ​នគរបាល​ស្រុក​សាម​គ្គី​មានជ័យ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី១៥ ខែមិថុនា​នេះ​ថា អគ្គីភ័យ​ឆេះ​ផ្ទះ​លក់​ចាប់ហួយ​នេះ បាន​កើត​ឡើងលើ​ផ្ទះ ឈ្មោះ ស៊ុន សុវណ្ណ (​ហៅ ចាន់​រ៉ា​) ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទំហំ​៦×៨​ម៉ែត្រ បាន​ឆេះ​អស់ទាំង​ស្រុង ព្រមទាំង​ឆេះ​អស់​ម៉ូតូ​១​គ្រឿង និង​សម្ភា​រៈលក់​ចាប់ហួយ​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ ៥០០០​ដុល្លារ និង​រងរបួស​ម្ចាស់ផ្ទះ​ម្នាក់​ផងដែរ គឺ​ក្នុងពេល​ភ្លើង​កំពុង​ឆាបឆេះ ម្ចាស់ផ្ទះ​បាន​ចូលទៅ​អូស យកមក​ម៉ូតូ​ចេញពី​ក្នុង​អណ្តាតភ្លើង​បណ្តាលអោយ​រងរបួស​ស្រាល​។​

​លោក​អធិការ​នគរ​បាល​ស្រុក​សាមគ្គី​មានជ័យ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ចាក់​សាំង​ដាក់​ដប នៅ​ជិត​ចង្ក្រាន​ដាំបាយ ក៏​បណ្តាល​ឲ្យ​ឆាបឆេះ រាល​ដាល​ដល់​កំប៉ុង​ហ្គាស និង​ធុង​ហ្គាស​ដែល​ដាក់​លក់​ក្នុងផ្ទះ​ហើយ​បង្ក​ឲ្យ​ឆេះ​ផ្ទះ​ទាំងមូល​តែម្ដង៕

ដោយ ៖ ​ឈៀង​ ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម