ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ខឹងចិត្ត ក្រោយអាមេរិក មិនវេតូ លើសេចក្តីសម្រេច UN
ប្រទេសអ៊ីស្រាអែល ខឹងចិត្តមិនស្ទើរទេ បន្ទាប់ពីសហរដ្ឋអាមេរិក មិនព្រមវេតូលើសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដល់ថ្នាក់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រកាសលុបចោលដំណើររបស់គណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ទីក្រុងវ៉ាស៊ីនតោនទៀតផង។ នេះបើតាមសេចក្តីរាយការណ៍របស់ Time of Israel។

កាលពីថ្ងៃចន្ទទី២៥ខែមីនា UNSC បានអនុម័តសេចក្តីសម្រេច ដោយទាមទារឲ្យមានបទឈប់បាញ់ភ្លាមៗ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ក្នុងអំឡុងខែដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌន ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរសប្តាហ៍ទៀត។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានសម្រេចចិត្តអនុបវាទ ខណៈសមាជិក១៤ប្រទេសផ្សេងទៀត បោះឆ្នោតគាំទ្រសេចក្តីសម្រេចមួយ ដែលក៏ទាមទារឲ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅសល់ដោយគ្មានលក្ខខណ្ឌ និងគូសបញ្ជាក់ពីតម្រូវការបន្ទាន់ដើម្បីបើកឲ្យជំនួយកាន់តែច្រើន ចូលទៅកាន់តំបន់ហ្គាហ្សាផងដែរ។

ក្រោយការបោះឆ្នោត ការិយាល័យលោក Netanyahu ស្រាប់តែចេញសេចក្តីប្រកាសថា ការសម្រេចចិត្តមិនវេតូរបស់ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញយ៉ាងច្បាស់ ពីជំហរមិនប្រាកដប្រជារបស់សហរដ្ឋអាមេរិកចាប់តាំងពីផ្ទុះសង្គ្រាមមក។ ការដកថយនេះ ពិតជាធ្វើឲ្យឈឺចាប់ទាំងចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាម និងការខិតខំដើម្បីដោះលែងចំណាប់ខ្មាំង ព្រោះវានាំឲ្យក្រុមហាម៉ាស កាន់តែមានសង្ឃឹមថា សម្ពាធអន្តរជាតិនឹងជួយឲ្យពួកគេ ទទួលបានបទឈប់បាញ់ទាំងមិនចាំបាច់ដោះលែងចំណាប់ខ្មាំង។
តាមសេចក្តីប្រកាសដដែលនោះ លោក Netanyahu បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សហរដ្ឋអាមេរិកថា លោកនឹងមិនបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅពិភាក្សាអំពីផែនការរបស់យោធាអ៊ីស្រាអែលសម្រាប់ប្រតិបត្តិការនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាឡើយ។

ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់អាមេរិក សុទ្ធតែបង្ហាញភាពភ្ញាក់ផ្អើលចំពោះទង្វើអ៊ីស្រាអែល ដោយអ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller និយាយថា ខ្លួនមិនវេតូព្រោះថា ការអំពាវនាវឲ្យមានបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងគឺស្របតាមគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន។
ចំណែក អ្នកនាំពាក្យសេតវិមានលោក John Kirby ក៏បានហៅការលុបចោលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអ៊ីស្រាអែលថា ជារឿងខកចិត្តដែរ ប៉ុន្តែគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែគាំទ្រអ៊ីស្រាអែល ហើយនឹងផ្តល់ប្រព័ន្ធសព្វាវុធ និងគ្រឿងសឹកផ្សេងទៀតសម្រាប់ប្រទេសនេះ ដើម្បីការពារខ្លួន។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ បន្ទាប់ពីចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បើកការវាយឆ្មក់ឆ្លងដែន ដោយសម្លាប់មនុស្សជាង១ ១០០នាក់និងចាប់២៥០នាក់ទៀត ធ្វើជាចំណាប់ខ្មាំង។
យ៉ាងណា មនុស្សរាប់សិបនាក់ ត្រូវបានដោះលែងវិញជាបន្តបន្ទាប់ តាមរយៈកិច្ចព្រមព្រៀងដោះដូរគ្នា អំឡុងពេលមានបទឈប់បាញ់មួយសប្តាហ៍ក្នុងខែវិច្ឆិកា ប៉ុន្តែបើយោងតាមការអះអាងពីមន្ត្រីអ៊ីស្រាអែល, ចំណាប់ខ្មាំងប្រហែល១៣០នាក់ទៀត នៅតែជាប់ឃុំក្នុងតំបន់ហ្គាហ្សា នៅឡើយ។
ចំណែកបើយោងតាមសេវាសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស, ប្រជាជនប៉ាឡេស្ទីនជាង៣០ ០០០នាក់ ត្រូវបានសម្លាប់ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកនិងប្រតិបត្តិការជើងគោកសងសឹករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


