ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែហក់ឡើងខ្ពស់លឿនជាងធម្មតា មិនទាន់មានការប្រកាសព្យាករណ៍កំពស់ទឹកនៅឡើយទេ
បាត់ដំបង ៖ ទឹកស្ទឹងសង្កែហក់ឡើងខ្ពស់លឿនជាងធម្មតាតាំងតែពីយប់ម្សិលមិញមកម្ល៉េះ។ រហូតទល់ពេលនេះមិនទាន់មានការប្រកាសអំពីការព្យាករណ៍កំពស់ទឹកស្ទឹងសង្កែពីមន្ទីរធនធានទឹកនិងឧតុនិយមរបស់ខេត្តបាត់ដំបងនៅឡើយទេ។

បើតាមប្រភពព័ត៌មានដែលកម្ពុជាថ្មីទទួលបាននាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ឲ្យដឹងថា ដោយសារក្បាលអាងទឹកខាងលើធ្លាក់ភ្លៀងច្រើនពេក ខ្លាចច្រាលលិចដំណាំ ក៏បើកទម្លាក់មកក្នុងស្ទឹងសង្កែតែម្តង។ ដោយឡែកបើតាមមន្ត្រីមន្ទីរជំនាញឲ្យដឹងថា ស្អែកនេះទឹកស្ទឹងសង្កែនឹងស្រក់វិញហើយ ព្រោះដោយសារការបើកបង្ហូរពីក្បាលអាងទឹកបានបិទវិញ ដូច្នេះមិនមានទឹកហូរចូលស្ទឹងសង្កែទៀតទេ៕
ដោយ ៖ សៅ សារិទ្ធ
រូបភាព :ទេសចរណ៍ធម្មជាតិ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


