ព័ត៌មានជាតិ
ជប៉ុនសម្រេចបញ្ចប់អាសន្នកូវីដមុនកីឡាអូឡាំពិកមួយខែ
រដ្ឋាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនាបានបញ្ចប់បំរាមភាពអាសន្នកូវីដ-១៩នៅទីក្រុងតូក្យូមុនពេលមួយខែនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅមកដល់ ប៉ុន្តែវិធានការរឹតត្បិតនឹងអនុវត្តសម្រាប់អ្នកគាំទ្រចូលទស្សនា។
ភាពអាសន្នកូវីដ-១៩នៅទីក្រុងតូក្យូបានដាក់កាលពីចុងខែមេសា ហើយបារ និងភោជនីយដ្ឋានហាមលក់គ្រឿងស្រវឹង និងបើកដល់ម៉ោង៨យប់ប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានប្រកាសថា ឥឡូវនេះ វិធានការនឹងចប់ក្នុងទីក្រុងតូក្យូ និងតំបន់៨កន្លែងផ្សេងទៀតត្រឹមថ្ងៃទី២០ ខែមិថុនា។ ប៉ុន្តែ Okinawa នឹងនៅបន្ត។

លោកមានប្រសាសន៍ថា ៖«ចំនួនឆ្លងកូវីដ-១៩ទូទាំងប្រទេសបានធ្លាក់ចុះតាំងពីពាក់កណ្តាលខែឧសភា ហើយស្ថានភាពនៅមន្ទីរពេទ្យក៏កាន់តែល្អប្រសើរ។ ម្យ៉ាងវិញទៀត តំបន់ខ្លះ មានសញ្ញាធ្លាក់ចុះនៃចំនួនឆ្លងថ្មី»។
ជំនួសឲ្យភាពអាសន្នដែលបានបញ្ចប់ រដ្ឋាភិបាលនឹងអនុវត្តវិធានការហៅថា«ដូចជាភាពអាសន្ន»នៅទីក្រុងតូក្យូ និងកន្លែង៦ផ្សេងទៀតរហូតដល់ថ្ងៃទី១១ ខែកក្កដា។
វិធានការថ្មីដែលត្រូវបានបន្ធូរបន្ថយអនុញ្ញាតឲ្យលក់គ្រឿងស្រវឹង ប៉ុន្តែលក់ដល់ត្រឹម៧យប់ប៉ុណ្ណោះ ខណៈភោជនីយដ្ឋាន និងបារបើកដល់ត្រឹម៨យប់ដដែល។
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺត្រឹមតែរយៈពេល៥សប្តាហ៍មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនឹងបើកជាផ្លូវការមកដល់ ទីក្រុងតូក្យូទំនងជាដាក់កម្រិតលើចំនួនអ្នកចូលទស្សនាផ្ទាល់នៅទីលានប្រកួត។
បច្ចុប្បន្ននេះ ស្ថិតនៅក្នុងភាពអាសន្នបានអនុញ្ញាតអ្នកទស្សនាក្នុងស្រុកចំនួន៥០០០នាក់ ឬស្មើនឹង៥០%នៃទីលានប្រកួតដែលអាចផ្ទុកមនុស្ស។ យ៉ាងណា កាលពីថ្ងៃពុធ រដ្ឋាភិបាលជប៉ុនដាក់ចេញផែនការបង្កើនចំនួនអ្នកទស្សនាផ្ទាល់រហូតដល់១ម៉ឺននាក់ ប៉ុន្តែមិនទាន់សម្រេចចុងក្រោយទេរហូតដល់បំរាមភាពអាសន្នត្រូវបានបញ្ចប់។

ចំណែកអ្នកគាំទ្រមកពីក្រៅប្រទេសមិនអនុញ្ញាតឲ្យធ្វើដំណើរទៅចូលរួមទស្សនាព្រឹត្តិការណ៍កីឡានេះនៅជប៉ុនឡើយ ហើយនេះជាលើកទី១ដែលព្រឹត្តិការណ៍កីឡានេះហាមឃាតអ្នកគាំទ្រពីក្រៅប្រទេសក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
បញ្ហានៅតែមានចម្រងចម្រាស។ ខណៈពេលករណីឆ្លងកូវីដ-១៩នៅជប៉ុនធ្លាក់ចុះពីរលកឆ្លងលើកទី៤ ក៏សាស្ត្រាចារ្យវេជ្ជសាស្ត្រមួយចំនួនបារម្ភថា ចំនួនអ្នកទស្សនាកីឡាអូឡាំពិកច្រើនកុះករអាចនឹងធ្វើឲ្យផ្ទុះកូវីដ-១៩ជាថ្មី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


