នាំយក​អំណោយ​សម្ដេច​តេ​ជោ ​ប្រគេន​ព្រះសង្ឃ និងចែកជូន​តាជី យាយជី និងជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុងវត្ត​ស្ទឹងមានជ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នាំយក​អំណោយ​សម្ដេច​តេ​ជោ ​ប្រគេន​ព្រះសង្ឃ និងចែកជូន​តាជី យាយជី និងជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុងវត្ត​ស្ទឹងមានជ័យ

បានផុស

នៅ

រដ្ឋបាលរាជធានី​ភ្នំពេញ បាន​យក​នូវ​ទេយ្យទាន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារបស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទៅ​ប្រគេន​ព្រះសង្ឃ និងចែកជូន​តាជី យាយជី បញ្ញវន្ត ​ក្មេង​វត្ត ប្រជាពលរដ្ឋ ចំនួន៣៣៤ អង្គ​/ នាក់ ដែល​កំពង់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ ហៅវត្តស្ទឹងមានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​វេលា​ព្រឹក ថ្ងៃ​សុក្រ ៩​កើត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​និង​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១​នេះ លោក នួន ផា​រ័ត្ន អភិបាលរង រាជធានី​ភ្នំពេញ អមដំណើរ​ដោយ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌមានជ័យ បាន​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​ទេយ្យទាន មក​ប្រគេន​ព្រះសង្ឃ និង​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន៣៣៤ អង្គ​/​នាក់ ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រគេន​ជូន​ព្រះសង្ឃ និង​ចែកជូនតាជី យាយជី បញ្ញវន្ត ក្មេង​វត្ត ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វត្ត​ចង្ក្រានតាព្រហ្ម​ស្ទឹងមានជ័យ ។

លោក នួន ផា​រ័ត្ន អភិបាលរងរាជធានី​ភ្នំពេញ បាន​ពាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពីស​ណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​យកចិត្តទុកដាក់ គិតគូរ​ពី​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ តាជី យាយជី បញ្ញវន្ត ក្មេង​វត្ត ក៏ដូច​ជា ព្រះសង្ឃ តាម​ទីវ​ត្ត​អារាមនានា​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្ដេច​ទាំង​ទ្វេបាន​យកចិត្ត​ទុក​ដាក់​ណាស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ជាពិសេស​តាជី យាយជី បញ្ញវន្ត ក្មេង​វត្ត និង​ព្រះសង្ឃ ដែល​កំពង់​ធ្វើ​ច​ត្តា​ឡី​ស័ក ។

លោក​អភិបាលរងរាជធានី​ភ្នំពេញ បាន​ជូនពរ​ចំពោះព្រះសង្ឃ បញ្ញវន្ត ក្មេង​វត្ត តាជី យាយជី ប្រជា​ពលរដ្ឋ ដែល​ធ្វើតេស្ត​កាលពី​ម្សិល​មិញ ដែល​ទទួលលទ្ធផល​វិជ្ជមានមេរោគកូ​វីដ​-១៩ ឲ្យបាន​ឆាប់​ជាសះស្បើយ ។ ក្នុងការ​ធ្វើតេស្ត​នោះសរុបចំនួន៣៧៣ អង្គ​/​នាក់ វិជ្ជមានសរុប៣៩អង្គ​/​នាក់ ។​

ជាមួយគ្នានេះ លោកអភិបាលរង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ តាជី យាយជី បញ្ញវន្ត ក្មេង​វត្ត និង​ព្រះសង្ឃ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក សូម​បន្ត​អនុវត្ត​នូវ​វិធានការ​ក្រសួងសុខាភិបាល និង​អនុវត្ត​នូវ​វិធា​ការ ៣​ការពារ និង ៣​កុំ របស់​រាជរដ្ឋាភិបាល ឲ្យបាន​ខ្ជាប់ខ្ជួន ។​

សូម​ជម្រាបជូន​ថា ​ទេយ្យទាន​ដែល​ប្រ​គេ​ព្រះសង្ឃ និង​ចែកជូន​តាជី យាយជី បញ្ញវន្ត ​ក្មេង​វត្ត ប្រជា​ពលរដ្ឋ រួមមាន ៖ អង្ករ២​តោនមី៣០​កេស​តូច ទឹកត្រី១០​យួរ ទឹក​ស៊ី​អ៊ីវ១០​យួរ​ ទឹក​សុទ្ធ៣០​កេស ត្រីខ៥​កេស ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ១ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ២ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ២ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services