Connect with us

ព័ត៌មានជាតិ

គ្រួ​សារ​ងាយ​រងគ្រោះ​ចំនួន​៣០០ គ្រួសារ​ក្នុង​ខេត្តបន្ទាយមានជ័យ​ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​ស្បៀងអាហារ​របស់​ក្រុមហ៊ុន Smart Axiata

បានផុស

នៅ

​រាជធានី​ភ្នំពេញ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ – ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បាន​បរិច្ចាគ​ស្បៀងអាហារ​កាលពី​ចុង​សប្ដាហ៍​ដល់​ក្រុមគ្រួសារ​ងាយ​រងគ្រោះ​ចំនួន ៣០០ គ្រួសារ​នៅ​ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពលរដ្ឋ​ក្នុងស្រុក​មង្គល​បូរី លោកស្រី អន ម៉ាច បាន​ឲ្យ​ដឹងថា “​យើង​ត្រេកអ​រណាស់ ដែល​ទទួលបាន​អំណោយ​ពី​ក្រុមហ៊ុន Smart ប្រជាពលរដ្ឋ​អត់ ហើយ​វា​យ៉ាប់​ណាស់​អំឡុងពេល​កូ​វីដ​-១៩​។ ខ្ញុំ​មានកូន​អាយុ​១១ ឆ្នាំ​ម្នាក់​ពិការ​នៅផ្ទះ អត់​ដែល​បាន​ទៅណា​ទេ ប្ដី​រកស៊ី​ម្នាក់ឯង​ដើម្បី​ចិញ្ចឹម​គ្រួសារ​”​។​

​ការបរិច្ចាគ​ស្បៀងអាហារ​នេះ​អាច​ធើ្វ​ទៅបាន​តាមរយៈ​«​មូលនិធិ​ស្បៀងអាហារ​របស់​ក្រុមហ៊ុន Smart Axiata» ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​៦ ខែឧសភា ដោយ​ក្រុមហ៊ុន Smart បាន​ប្រមូល​និង​ចូលរួម​បរិច្ចាគ​ថវិកា​បង្គ្រប់​ទឹកប្រាក់​ពី​អតិថិជន​របស់ខ្លួនរ​ហូត​ដល់​ចុងខែ​ឧសភា​។ ការបរិច្ចាគ​ស្បៀងអាហារ​នេះ​រួមមាន​អាហារ​ផ្ទ​ត់​ផ្ទ​ង់​សំខាន់ៗ​ដូចជា អង្ករ មី ទឹកស៊ីអ៊ីវ និង​ត្រីខកំប៉ុង​។

​ដោយ​បច្ចុប្បន្ន​រស់នៅ​ជាមួយ​ចៅៗ​ពីរ​នាក់ លោកស្រី ប៉ាល់ ថន បាន​ឲ្យ​ដឹងថា “​ខ្ញុំ​សប្បាយចិត្ត​ដែល​ទទួលបាន​អំណោយ​ថ្ងៃនេះ ហើយ​និង​យកទៅ​ហូប​ជាមួយ​ចៅ​”​។​

​នៅ​ពិធី​ប្រគល់​ស្បៀងអាហារ​នេះ ក្រោម​អធិបតី​មន្ត្រីរាជការ​ខេត្ត និង​អ្នកតំណាង​ក្រុមហ៊ុន Smart Axiata ត្រូវបាន​ធ្វើឡើង​នៅ​ស្រុក​សិរីសោភ័ណ ដែល​ក្រុមគ្រួសារ​ចំនួន ១០០ គ្រូ​សារ​ទទួលបាន​ស្បៀងអាហារ​នេះ និង​នៅ​ស្រុក​មង្គល​បូរី មានគ្រួសារ​ចំនួន ២០០ គ្រួសារ​ផ្សេងទៀត​ទទួលបាន​ស្បៀងអាហារ​។​

​លោក​ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា “​យើង​ធ្វើការ​ដោះស្រាយ​បញ្ហា​កូ​វីដ​-១៩​ជាប្រចាំ មិនមាន​គ្រួសារ​ណាមួយ​គ្មាន​អាហារ​ទទួលទាន​នោះឡើយ ហើយ​អ្វីដែល​សំខាន់​ជាងនេះទៀត យើង​បាន​ប្រើប្រាស់​វិធានការ​អប់រំ​ទូលំទូលាយ​ដល់​ពលរដ្ឋ​ទាំងអស់​ទូទាំង​ខេត្តបន្ទាយមានជ័យ​…​ថ្វី​ត្បិត​យើង​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ បើ​គ្មាន​ការចូលរួម​ពី​វិស័យ​ឯកជន​ការជោគជ័យ​របស់​យើង​ក៏​មិន​រលូន​ល្អ​ដែរ​…​វិស័យ​ឯកជន​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​សហការគ្នា​ល្អ​ណាស់ ទាក់ទង​និង​ការផ្ដល់​ព័ត៌មាន ការចុះ​យក​សំណាក និង​ព្យាបាល ក៏ដូចជា​កន្លែង​ស្នាក់នៅ​។ នេះ​ក៍​មិនមែនជា​លើកដំបូង​ដែរ ដែល​ក្រុមហ៊ុន Smart បាន​ចូលរួម​ជួយ​ខេត្តបន្ទាយមានជ័យ​។ នៅ​ខែតុលា ឆ្នាំមុន ខណៈដែល​ខេត្ត​យើង​បាន​ប្រឈម​ជាមួយនឹង​ទឹកជំនន់ ក៍​ក្រុមហ៊ុន​បានផ្ដល់​ជា​ជំនួយ​ដល់​ប្រជាជន​យើង​រាប់ពាន់​គ្រួសារ​ដែរ​”​។​

​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​ពួកយើង​ពិតជា​ស្ញប់ស្ញែង​ណាស់​ដែល​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​មានទឹក​ចិត្តសប្បុរស​ក្នុង​គ្រា​ដ៏​ចាំបាច់​មួយ ហើយ​អតិថិជន​របស់​យើង​បាន ចូលរួម​ម្តងទៀត​ក្នុង​វិបត្តិ​នេះ​តាមរយៈ​ការបរិច្ចាគ​ទៅក្នុង​មូលនិធិ ដែល​យើង​បាន​បង្គ្រប់​ទឹកប្រាក់ ដើម្បី​ផ្ដល់​ស្បៀងអាហារ​ចាំបាច់​ទាំងអស់នេះ​”​។ លោក​បន្ថែមថា “​អំឡុងពេល​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ យើង​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ទាំងអស់ ដែល​យើង​អាចធ្វើ​ទៅបាន​ដើម្បី​គាំទ្រ​ប្រជាពលរដ្ឋ​កម្ពុជា​អំឡុង​គ្រា​លំបាក​នេះ​។ ពី​មូលនិធិ​ទឹកប្រាក់ 1 លាន​ដុល្លា ដើម្បី​ប្រឆាំង​កូ​វីដ​-១៩ ដែល​ជួយ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម ដើម្បី​ជំនះ​ផលប៉ះពាល់​អាក្រក់​បំផុត​នៃ​ការ​រាតត្បាត​ជា សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការរៀបចំម​ណ្ឌ​ល​ចាក់​វាក់​សាំង និង​ការផ្ដល់ជូន​ជាមួយ​ការហៅ​ទូរស័ព្ទ និង​ទិន្ន័យ​អ៊ិន​ធី​ណិ​ត​ឥតគិតថ្លៃ ដល់​អ្នករស់នៅ​តំបន់​ក្រហម ក្រុមហ៊ុន Smart មាន​គោលបំណង​ជួយ​គាំទ្រ​ជាស​កម្ម​ដល់​អតិថិជន​របស់ខ្លួន ដែល​កំពុង​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​របស់​យើង ដើម្បី​សិក្សា ធ្វើការ និង​រក្សា​ទំនាក់ទំនង​”​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៨ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម