ព័ត៌មានជាតិ
រថយន្ត Ford Ranger បុកម៉ូតូមួយគ្រឿងអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះកំពុងជិះម៉ូតូត្រូវបានបុរសម្នាក់សង្ស័យស្រវឹងបើករថយន្តស៊េរីទំនើបម៉ាក Ford Ranger បុកអូសម៉ូតូក្រោមរថយន្តជាច្រើនម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញតាមចាប់បានថែមទាំងវាយតៃកុងរថយន្តបង្កឡើងទ្រោមខ្លួនទើបប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៩ និង០៥នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ខាងជើងសាលាខណ្ឌដង្កោ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេសង្គេតឃើញ រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-7399 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសរ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន រួចក៏បុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR-9200 ជិះដោយស្ត្រីម្នាក់ ចំពីចហៀងពេញទំហឹង បណ្ដាលឱ្យស្ត្រីជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ។ ភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេដោយបើកបន្តទៅមុខទៀតទាំងម៉ូតូគៀបជាប់ខាងក្រោមរថយន្ត ឃើញដូចនោះប្រជាពលរដ្ឋដែលនៅក្បែរក៏ដេញតាមរហូតមកដល់ខាងជើងសាលាខណ្ឌដង្កោទើបឃាត់បាន ដោយមានការខឹងសម្បារប្រជាពលរដ្ឋនាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងបណ្តាលឱ្យរងរបួសផងដែរ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅអធិការនគរបាលខណ្ឌដង្កោដើម្បី រងចាំដោះស្រាយពេលក្រោយ ៕


អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


