Connect with us

ព័ត៌មានជាតិ

ការអភិវឌ្ឍ​ទីក្រុង​រាម​របស់​ប្រទេស​កម្ពុជា ​ជា​កត្តា​ដែល​កំពុង​បង្កើន​អានុភាព​នៃ​បទពិសោធន៍​អភិវឌ្ឍន៍ ​នៅក្នុង​តំបន់​អាស៊ី​ជាច្រើន​ទសវត្សរ៍​

បានផុស

នៅ

​ទីក្រុង​រាម គឺជា​ទីក្រុង​ថ្មី​នៅក្នុង​ទីក្រុង​ដែល​កំពុង​លេច​រូបរាង​ឡើង​ពី​ទំហំ​ដី​ប្រមាណ ៨៣៤ ហិកតា នៅក្នុង​ក្រុងព្រះសីហនុ ដែលជា​ទីក្រុង​ធំជាងគេ​មួយ​របស់​ប្រទេស​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ឆ្នេរ​ឈូង​សមុទ្រ​ថៃ​។ គម្រោង​ដែលមាន​ទឹកប្រាក់ ១៦​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិក ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​កម្ពុជា គឺ ក្រុមហ៊ុន Canopy Sands គឺជា​គម្រោង​វិនិយោគ​មួយ​ក្នុងចំណោម​ការវិនិយោគ​អចលនទ្រព្យ​ធំជាងគេ​នៅក្នុង​ប្រទេស ហើយ​មាន​គោលបំណង​ក្លាយជា​មជ្ឈមណ្ឌល​ដ៏​សំខាន់ ​សម្រាប់​វិស័យ​ទេសចរណ៍​និង​បង្កើតជា​មជ្ឈមណ្ឌល​លំនៅឋាន​ថ្មី​ដ៏​ធំ​មួយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន Canopy Sands គឺជា​សមាជិក​នៃ​ក្រុមហ៊ុន Prince Holding Group ដែលជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំជាងគេ​មួយ​នៅ​ប្រទេស​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​ប្រធាន អ្នកឧកញ៉ា Chen Zhi ។

​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ពីរ​លក​មួយ​ទៀត​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​សេដ្ឋកិច្ច​កំពុង​រងគ្រោះ​ពី​ការបាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ស្របពេល​មាន​ការបិទ​ខ្ទប់​ ដែល​កំពុង​បន្ត​អនុវត្ត​នៅក្នុង​ប្រទេស រីឯ​គម្រោង​នៅក្នុង​ក្រុងព្រះសីហនុ​នឹងមាន​សារៈសំខាន់​ក្នុង​ការជួយ​ប្រទេស​ឱ្យមាន​ជំហរ​រឹងមាំ​ឡើងវិញ ​បន្ទាប់ពី​បាន​ឆ្លងកាត់​ស្ថានភាព​ដ៏​សែន​លំបាក​អស់​រយៈពេល ១៨ ខែ​មកនេះ​។

​លោក Khong Weng Fook នាយក​គ្រប់គ្រង​ក្រុមហ៊ុន Canopy Sands Development មិនត្រូវ​បាន​បាក់​លើកទឹកចិត្ត​នៅពេល​ជួបនឹង​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ននេះ​ទេ​។ លោក​បាន​មានប្រសាសន៍ថា “​ពេលនេះ​ជា​ពេលវេលា​ដ៏​សែន​លំបាក​” “​ប៉ុន្តែ​អ្វីដែល​យើង​កំពុង​ធ្វើ​នៅថ្ងៃនេះ នឹង​ក្លាយជា​ចំណែក​មួយ ​ក្នុង​ការជួយ​ឱ្យ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​នៅពេលដែល​ជំងឺ​រាតត្បាត​នេះ​ត្រូវបាន​កម្ចាត់​” ។ បុរស​ដែលមាន​សញ្ជាតិ​សិង្ហ​បុរី​រូបនេះ បាន​និយាយ​ជាមួយ​អ្នករាយការណ៍​ព័ត៌មាន​របស់​ពួកយើង អំពី​គម្រោង​និង​របៀប​ដែល​គាត់​មើលឃើញថា​ពី​ការរួមចំណែក​ដល់​អនាគត​សេដ្ឋកិច្ច​ក្នុង​តំបន់​នា​រយៈពេល​វែង​។​

​កិច្ចសម្ភាសន៍​រវាង​លោក Khong Weng Fook ជាមួយ កញ្ញា ចរិយា

​កញ្ញា ចរិយា​៖ មុនពេល​ដែល​យើង​ឈានចូល​ព័ត៌មាន​លម្អិត​អំពី​គម្រោង​ទីក្រុង​រាម​នេះ វា​ពិតជា​ល្អ​ដែល​បាន​ស្វែងយល់​បន្ថែម​អំពី​អ្នក​ផ្ទាល់​និង​ក្រុមការងារ​ដែល​នៅ​ពីក្រោយ​គំនិត​ផ្តួចផ្តើម​នេះ​។ ចូរ​លោក​ប្រាប់​បានទេ អំពី​បទពិសោធន៍​ដែល​អ្នក​បាន​នាំយកមក​សម្រាប់​គម្រោង​នេះ​ក៏ដូចជា​ជីវប្រវត្តិ​បន្តិចបន្តួច​របស់​អ្នក​។

​លោក KHONG WENG FOOK ៖ ខ្ញុំ​បានកើត​និង​ធំធាត់​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ខ្ញុំ​ក៏បាន​សិក្សា​នៅ​ទីនោះ​ផងដែរ​។ ខ្ញុំ​ត្រូវបាន​បណ្តុះបណ្តាល​ជា​វិស្វករ​ហើយ​ក្រោយមក​ក៏បាន​ប្តូរ​ទៅក្នុង​វិស័យ​អភិវឌ្ឍន៍​វិញ​។ វា​មាន​រយៈពេល​ជាង ២៦ ឆ្នាំ​ហើយ​ចាប់តាំងពី​ខ្ញុំ​បាន​នៅក្នុង​វិស័យ​ឧស្សាហ​កម្មនេះ ហើយ​ខ្ញុំ​បាន​មានឱកាស​ទៅធ្វើ​ការ​នៅ​ទូទាំង​ទ្វីបអាស៊ី​ដូចជា ប្រទេស​សិង្ហ​បុរី ប្រទេស​វៀតណាម ប្រទេស​ហ្វីលីពីន និង​ប្រទេស​ចិន​អស់​រយៈពេល ២០ ឆ្នាំ​មកហើយ​។ ខ្ញុំ​បាន​ចូលរួម​ក្នុង​ការជួយ​សាងសង់​សួនឧទ្យាន​ឧស្សាហកម្ម​ស៊ូ​ចូ​វ (SIP) ហើយ​បានមក​កាន់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ បាន​រំលឹក​ខ្ញុំ​នូវ​សក្តានុពល​ដ៏​ធំធេង​របស់​ប្រទេស​ចិន​កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ និង​ដើម​ទសវត្សរ៍​ទី​២០​។ ខ្ញុំ​បាន​ចំណាយ​អស់​រយៈពេល​ជាង ២០​ឆ្នាំ ដើម្បី​ធ្វើការ​លើ​គម្រោង​នៅ​ទីក្រុង​ស៊ូ​ចូ​វ​នោះ ហើយ​កាលដែល​ខ្ញុំ​បានមក​កាន់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​នៅ​ក្រុងព្រះសីហនុ គឺ​បាន​នាំ​ខ្ញុំ​ត្រឡប់​ទៅកាន់​ពេលមុន​នៅឯ​ប្រទេស​ចិន​វិញ​។

វា​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​ក្នុងការ​មើលថា តើ​វា​មាន​ភាពស្រដៀងគ្នា​ប៉ុណ្ណា​។ SIP គឺជា​គម្រោង​រវាង​រដ្ឋា​ភិ​បាល​និង​រដ្ឋាភិបាល ដូច្នេះ​យើង​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដូចដែល​យើង​កំពុង​ធ្វើ​នៅទីនេះ​ដែរ​។ ទោះបី​អ្វីៗ​នៅក្នុង​ប្រទេស​ចិន​មិនមាន​ការផ្លាស់ប្តូរ​យ៉ាង​លឿន​ក៏ដោយ ការកសាង​ការអភិវឌ្ឍ​ដែលមាន​គុណភាព​ខ្ពស់​ដូច​អ្វីដែល​យើង​បានធ្វើ​នៅ​ទីក្រុង​ស៊ូ​ចូ​វ​ត្រូវការ​ចំណាយពេល​ច្រើន​ឆ្នាំ ឬ​ឈាន​ចូលដល់​រាប់​ទសវត្សរ៍​ផងដែរ​។ អ្នក​មិនអាច​ប្រញាប់​បានទេ ហើយ​ខ្ញុំ​បានឃើញ​សក្ដានុពល​ដូចគ្នា​នៅពេល​ទៅលេង​ទីក្រុង​រាម ហើយ​នោះ​ជា​មូល​ហេតុដែល​យើង​ចំណាយពេល​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វា​។ នោះ​គឺជា​មេរៀន​សំខាន់​ដែល​ខ្ញុំ​បាន​រៀន​កាល​នៅ​ទីក្រុង​ស៊ូ​ចូ​វ​។

​សព្វថ្ងៃនេះ ប្រសិនបើ​អ្នក​ក្រឡេកមើល​អ្វីដែល​បានកើត​ឡើង​នៅក្នុង​ប្រទេស​ចិន ឥឡូវនេះ​ពួកគេ​មានការ​អភិវឌ្ឍ​ប្រសើរ​ជាង​នៅ​ប្រទេស​សិង្ហ​បុរី​ទៅទៀត ហើយ​នោះ​ជា​មូល​ហេតុដែល​ខ្ញុំ​ពិតជា​រំភើប​ដែល​បានមក​ដល់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​។ ប្រទេស​នេះ​គឺជា​ទីផ្សារ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ដែល​យើង​អាច​នាំយក​ជំនាញ​របស់​យើង​ក្នុងការ​រៀបចំ​ផែនការ​ទីក្រុង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដើម្បី​ជួយ​ដល់​ក្រុងព្រះសីហនុ​ឱ្យក្លាយ​ជាទី​ក្រុង​គំរូ​មួយ​ដែល​អាច​យកទៅអនុវត្ត​ន៍​នៅ​ទូទាំងប្រទេស​។

​កញ្ញា ចរិយា ៖ តាមរយៈ​បទពិសោធន៍​ការងារ​របស់​អ្នក​នៅ​ប្រទេស​ហ្វីលីពីន ប្រទេស​ចិន និង​នៅ​បណ្តា​ប្រទេស​ទូទាំង​តំបន់​អាស៊ាន តើ​មាន​ចំណុច​សំខាន់ៗ​អ្វីខ្លះ​ដែល​អ្នក​ធ្លាប់បាន​សិក្សា​ពី​ប្រទេស​ទាំងនោះ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នក​នាំយក​គម្រោង​នេះ​មក​បង្កើត​នៅ​ក្រុងព្រះសីហនុ​?

​លោក KHONG WENG FOOK ៖ ជាដំបូង អ្នក​ត្រូវមាន​ចំណង់​ចំណូលចិត្ត​ជាមុនសិន​។ ព្រោះថា ប្រសិនបើ​អ្នក​មិនបាន​យក​វា​មក​ដាក់​ក្នុង​ចិត្ត​នោះទេ អ្នក​ក៏​មិនមាន​ការប្តេជ្ញា​បាន​ពេញលេញ​ចំពោះ​គម្រោង​នោះដែរ ហើយ​វា​ពិតជា​ពិបាក​នឹង​ទទួលបាន​ភាពជោគជ័យ​ណាស់ ព្រោះ​ការកសាង​គម្រោង​ដ៏​ធំ​បែបនេះ​វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​។ មាន​អ្នកពាក់ព័ន្ធ​ផ្សេងៗ​គ្នា​ជាច្រើន​ដែលមាន​គោលនយោបាយ​និង​របៀបវារៈ​ខុសគ្នា​។ ជាការ​ពិតណាស់ ដោយសារ​តែមាន​វប្បធម៌​ខុសៗ​គ្នា​ដែល​អាចជា​កត្តា​ជះឥទ្ធិពល ដូចជា​ផលវិបាក​នៃ​ការប្រើប្រាស់​ភាសា​ជាដើម​។ ដូច្នេះ​យើង​មិន​អាចមក​ទីនេះ​ហើយ​គ្រាន់តែ​គិត​នោះទេ ពីព្រោះ​គម្រោង​របស់​ពួកយើង​មាន​ទំហំ​ធំ ហើយ​ត្រូវមាន​ធនធាន​ជាច្រើន​ដែល​អាច​នឹង​ឱ្យ​យើង​ទទួលបាន​ជោគជ័យ​ដោយ​ស្វ័យប្រវត្តិ​។ វា​មិនអាច​ដំណើរការ​តាម​វិធី​នោះបានទេ គឺ​យើង​ត្រូវតែ​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ដែល​ចូលរួម​ទទួលបាន​នូវ​ផលប្រយោជន៍​ស្មើរៗ​គ្នា​។

​កញ្ញា ចរិយា​៖ ដូច្នេះ តើ​ការប្រើប្រាស់​ទឹកប្រាក់​មួយ​មុខ​មិន​ប្រាកដថា ​អាចធ្វើឱ្យ​យើង​ទទួលបាន​ជោគជ័យ​ទេ មែន​ទេ​?

​លោក KHONG WENG FOOK ៖ ត្រូវ​ហើយ វា​មិន​ប្រាកដ​នោះទេ​! ។ ប្រសិនបើ​អ្នកមាន​ត្រឹមតែ​ទឹកប្រាក់​មួយ​មុខ​នោះ​អ្នក​នឹងមិន​ទទួលបាន​ជោគជ័យ​ទេ​។ អ្នក​ត្រូវតែ​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល និង​ពី​ប្រជាជន​ក្នុងស្រុក​ផងដែរ​។ ទំនាក់ទំនង​ទាំងនេះ​វា​ពិត​ជាមាន​សារសំខាន់​ណាស់ ពី​ព្រោះនេះ​សបញ្ជាក់​អំពី​ភាពជា​ដៃគូ​សហការគ្នា​។ មិនទាន់មាន​នរណា​ដែល​មក​បង្កើត​គម្រោង​សាងសង់​ដ៏​ធំ​ដូចដែល​ពួកយើង​កំពុង​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ទេៗ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង​នេះ​គឺ អ្នក​ត្រូវគោរព​តាម​វប្បធម៌​នៅក្នុង​តំបន់​ដែលជា​រឿង​ដំបូង មិន​ថា​នៅ​ប្រទេស​ចិន ហ្វីលីពីន ហើយ​និង​នៅ​កម្ពុជា​នោះទេ​។​

​កញ្ញា ចរិយា ៖ នោះ​ជា​មេរៀន​ដ៏​ល្អ​។ ដោយ​គិតពី​រឿងនេះ អាច​ប្រាប់​ខ្ញុំ​អំពី​អ្វីដែល​អ្នក​កំពុង​ធ្វើ​ដើម្បី​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​និង​រដ្ឋាភិបាល​លើ​គម្រោង​ទីក្រុង​រាម​បានទេ​?

​លោក KHONG WENG FOOK ៖ រឿង​ដំបូង​ដែល​យើង​ត្រូវ​សួរ​ខ្លួនឯង​គឺថា តើ​គម្រោង​នេះ​នឹង​ក្លាយជា​គម្រោង​រយៈពេល​ខ្លី ដែល​គ្រាន់តែ​កសាង​ហើយ​រួចជាស្រេច ឬ​យើង​បាន​ប្តេជ្ញាចិត្ត​សម្រាប់​ផលប្រយោជន៍​រយៈពេល​វែង ឬ​យ៉ាងណា​។ ចាប់តាំងពី​ពេល​ដំបូង ពួកយើង​តែងតែ​ប្តេជ្ញាចិត្ត​សម្រាប់​រយៈពេល​វែង​។ ហេតុនេះហើយ​ទើប​វា​ជា​មូល​ហេតុដែល​សហគមន៍​ពិត​ជាមាន​សារៈសំខាន់​ចំពោះ​យើង ហើយក៏​ជា​មូលហេតុ​ដែលមាន​ការចូល​រួម​រវាង​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ទាំងអស់​ក្នុងការ​រួមចំណែក​ក្នុង​ផែនការមេ​របស់​គម្រោង​នេះ​។ យើង​កំពុងធ្វើការ​ជាមួយ​អ្នកជំនាញ​ប្រកបដោយ​ចីរភាព ដើម្បី​ធានាថា​ដំណោះស្រាយ​ដែល​ត្រឹមត្រូវ​សម្រាប់​ប្រទេស​កម្ពុជា​ត្រូវបាន​អនុវត្ត​តាំងពី​ដំបូង​មក​។

ការធ្វើផែនការ​ចរាចរណ៍​ដែល​ជម្រុញឱ្យមាន​ការ​ជិះ​កង់ និង​ថ្មើរជើង​កាន់តែច្រើន ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ការបំពុល​ពី​រថយន្ត​។ ហើយ​ដោយសារតែ​តម្លៃ​ថាមពល​ក៏​អាចមាន​តម្លៃ​ខ្ពស់​ផងដែរ​នៅក្នុង​ប្រទេស​កម្ពុជា យើង​កំពុង​រិះរក​វិធី​ជាច្រើន​ដើម្បី​ប្រើប្រាស់​ថាមពល​ដែល​អាច​កែច្នៃ​ឡើងវិញ និង​បច្ចេកវិទ្យា​បៃតង​ដែល​មិន​ត្រឹមតែ​ធ្វើឱ្យមាន​និរន្តរភាព​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានាបាន​ថា ទីក្រុង​រាម​នឹងចូលរួម​ចំណែក​ដល់គ​ម្រោ​ង​អនាគត​បៃតង​ប្រកបដោយ​និរន្តរភាព​ផងដែរ​។ ខ្ញុំ​ចង់​នាំយក​ការអនុវត្ត​ល្អ​បំផុត​នៅក្នុង​វិស័យនេះ​ពី​ប្រទេស​ចិន សិង្ហ​បុរី ហុងកុង និង​សហរដ្ឋ​អា​មេ​រិច​មកកាន់​ប្រទេស​កម្ពុជា​។ ឥឡូវនេះ​ខ្ញុំ​កំពុង​ស្វែងរក​អ្នកជំនាញ​នៅក្នុង​តំបន់​ទាំងនេះ ដើម្បី​ធ្វើការ​រួមគ្នា​ក្នុងការ​បង្កើត​វា​កើតឡើង​។​

​កញ្ញា ចរិយា ៖ វិសមភាព​គឺជា​ប្រធានបទ​ដ៏​ក្តៅគគុក​មួយ​នៅក្នុង​តំបន់​ទាំងមូល​នេះ ជាពិសេស​នៅពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ដែល​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​យុវជន​វ័យក្មេង និង​សមត្ថភាព​ក្នុងការ​លូតលាស់​របស់​ពួកគេ​នៅក្នុង​សង្គម​។ អ្នក និង​អ្នករៀបចំ​ផែនការ​ផ្សេងៗ​ទៀត​ដែល​នៅ​ពីក្រោយ​គម្រោង​ទីក្រុង​រាម បាន​និយាយថា​អ្នក​ចង់​ប្រើ​ឱកាស​នេះ​ដើម្បី​ជួយ​ជំរុញ​សហគមន៍​ឱ្យមាន​លក្ខណៈ​សមាហរណកម្ម​និង​មាន​សមធម៌​ជាង​មុន​។ តើ​អ្នក​នឹងធ្វើ​យ៉ាងដូចម្តេច​?

​លោក KHONG WENG FOOK ៖ នេះ​គឺជា​សំណួរ​ដ៏​ល្អ​មួយ ហើយ​វា​ពិតជា​ត្រឹមត្រូវ​ដែល​អ្នកធ្វើការ​ចង្អុលបង្ហាញ​ថា​វា​មាន​សារៈសំខាន់​យ៉ាងណា ជាពិសេស​នៅពេលដែល​ជីវិត​របស់​ប្រជាជន​ជាច្រើន​ត្រូវបាន​រំខាន​ដោយ​រោគរាតត្បាត​។ ដូចជា​និរន្តរភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ដែលជា​ផ្នែក​មួយ​នៃ​ផែនការមេ​តាំងពី​ដំបូង​មកម្ល៉េះ ការផ្ទេរ​ជំនាញ ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ ដែល​យើង​មើលឃើញថា​ជា​អ្វីមួយ​ដែល​យើង​កំពុង​ធ្វើ​មិន​ត្រឹមតែ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ជួយ​ដល់​សហគមន៍​ដ៏​ធំ​មួយ​។

យើង​មាន​គម្រោង​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​ដែល​នឹង​ជួយ​អភិវឌ្ឍន៍​ដល់​បុគ្គលិក​ផ្នែក​សេវាកម្ម​របស់​យើង និង​កសាង​ជំនាញ​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​។ យើង​កំពុង​ស្វែងរក​ដៃគូ​ក្នុង​តំបន់​សម្រាប់​ការអប់រំ​វិជ្ជាជីវៈ​ដែល​ល្អ​សម្រាប់​យុវជន​នៅ​ខេត្ត​ព្រះសីហនុ ព្រោះ​វា​នឹង​ជួយ​រៀបចំ​ពួកគេ​ឱ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​ឱកាស​ការងារ​ជាច្រើន​នៅក្នុង​វិស័យ​សេវាកម្ម មិន​ថា​ជាមួយ​ពួកយើង ឬ​អ្នក​ផ្សេងទៀត​នៅក្នុង​តំបន់​នោះទេ​។

​នេះ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​បេសកកម្ម​របស់​ពួកយើង ដែល​យើង​បាន​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​និង​សាធារណជន​ជាច្រើន​ឱ្យមក​ចូលរួម​សហការ​ក្នុង​ដំណើរការ​នេះ​។ ដើម្បី​សម្រេចបាន​នូវ​ជំហាន​នេះ យើង​នឹង​ចេញផ្សាយ​គោលការណ៍ ESG (​បរិស្ថាន សង្គម និង​អភិបាលកិច្ច​) ដំបូង​របស់​ពួកយើង ដែល​នឹង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ពិត​របស់​យើង​ចំពោះ​គោលដៅ​ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ក្នុងការ​កាត់បន្ថយ​វិសមភាព​នៅ​កម្ពុជា​។

​កញ្ញា ចរិយា​៖ យោងទៅតាម​ទំហំ​ដ៏​ធំ​នៃ​គម្រោង​នេះ និង​អ្វីៗ​ដែល​អ្នក​រំពឹងថា​នឹង​បានសម្រេច អាចជួយ​ពន្យល់​ខ្ញុំ​បន្ថែម​ឱ្យ​កាន់តែច្បាស់​ពី​ដំណើរ​ការដែល​អ្នក​អាច​មើលឃើញ​នេះ ថា​តើ​វា​អាចឈាន​ទៅដល់​កំរិតណា​។ នៅពេលដែល​ខ្ញុំ​ត្រលប់មក​ក្រុងព្រះសីហនុ​នៅ​ឆ្នាំ ២០២៥, ២០៣៥ និង​ម្តងទៀត​នៅ​ឆ្នាំ ២០៤៥ តើ​ខ្ញុំ​គួរ​រំពឹងថា​នឹង​បានឃើញ​អ្វីខ្លះ​?

​លោក KHONG WENG FOOK ៖ នៅ​ឆ្នាំ​២០២៥ អ្នកនឹង​ឃើញ​ដំណាក់កាល​ទី​១​នៃ​ទីក្រុង​រាម​បញ្ចប់​រួចរាល់​ដោយមាន​ហេដ្ឋារចនាសម្ព័ន្ធ​និង​គ្រឿង​បរិក្ខារ​ជាច្រើន​រួចជាស្រេច ដែល​ពិតជា​គួរឱ្យ​រំភើប​ណាស់​។ អ្នកនឹង​ឃើញ​ប្រជាជន​ក្នុងស្រុក​ជាច្រើន​ឈានទៅរក​ការអភិវឌ្ឍ​និង​កម្រិត​ការងារ​មានការ​កើនឡើង ដែលជា​កត្តា​បន្ថែម​ដ៏​ល្អ​មួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​។ ហើយ​អ្នក​ក៏​នឹង​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​អ្វីៗ​ដែល​កើតឡើង​នៅពេលដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដូចជា​ពួកយើង​អាចធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន និង​ជា​ដៃគូ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​។ ជាថ្មី​ម្តងទៀត យើង​មិនអាច​ជោគជ័យ​នោះទេ បើ​យើង​មិន​ធ្វើ​វា​ឱ្យ​បានល្អ ។​

​បន្ទាប់មក នៅពេល​១០​ឆ្នាំក្រោយ អ្នកនឹង​ឃើញ​នូវ​អ្វីដែល​យើង​ហៅថា “​ដំណាក់កាល​ទី​១” បាន​លេចចេញ​ជា​រូបរាង​ច្បាស់លាស់ ដែលជា​ការអភិវឌ្ឍ​លើ​ទំហំ​ដី​៤០០​ហិកតា ហើយ​នៅពេល​ដំណាក់កាល​ទី​១​រួចរាល់ ១០​ឆ្នាំក្រោយ​ទៀត ដំណាក់កាល​ទី​២​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​លើ​ទំហំ​ដី​៤០០​ហិកតា​បន្ថែមទៀត អ្នកនឹង​ឃើញ​ទីក្រុង​ថ្មី​លេចចេញ​ជា​រូបរាង​ឡើង។

​ទីក្រុង​រាម​កំពុង​លេចចេញ​ជា​រូបរាង ហើយ​វា​កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​ក្នុងការ​ធ្វើដំណើរ​ពី​ក្រុងព្រះសីហនុ​មកកាន់​ទីនេះ ឥឡូវនេះ​យើង​ចំណាយពេល​ប្រហែល​៨​នាទី​ប៉ុណ្ណោះ​ពី​អាកាសយានដ្ឋាន ដោយសារ​តែមាន​ការកែ​លំអ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ពួកយើង ហើយ​ជា​កត្តា​តែមួយគត់​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត​នាពេល​អនាគត​។ នៅពេល​ទីក្រុង​រាម​ថ្មី​ត្រូវបាន​សាងសង់​ក្នុង​រយៈពេល ១៥-២០​ឆ្នាំ​បន្ទាប់ យើង​នឹង​ឃើញ​ពី​របៀប​ដែល​ទីក្រុង​ចាស់​និង​ទីក្រុង​ថ្មី​នេះ​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក​។ ប្រាកដ​ណាស់ យើង​មាន​ការងារ​ជាច្រើន ប៉ុន្តែ​ក៏​ដោយសារតែ​សក្តានុពល​ដ៏​ធំធេង​របស់​ប្រជាជន ទីកន្លែង និង​គម្រោង​នេះហើយ​ដែលជា​មូលហេតុ​ដែល​ធ្វើឱ្យ​ខ្ញុំ​ស្រឡាញ់​អ្វីដែល​ខ្ញុំ​ធ្វើ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម