ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ បញ្ហាប្រឈមធំៗចំនួនបី ប៉ុន្តែអាចដោះស្រាយបានយ៉ាងល្អ
ថ្លែងក្នុងឱកាសចុះសំណេះសំណាល និងផ្ដល់អំណោយ ជូនកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា នៅឆ្នាំ២០២០នេះ រាជធានីភ្នំពេញ មានបញ្ហាប្រឈមធំៗចំនួន៣ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំនៈ និងដោះស្រាយបានយ៉ាងល្អ។
ចំពោះបញ្ហាប្រឈមទាំង៣ ត្រូវបានលោក ឃួង ស្រេង បញ្ជាក់ថា៖ បញ្ហាទី១ គឺបញ្ហាសំរាម ដោយសារកម្មករក្រុមហ៊ុន ស៊ីន ទ្រី ធ្វើកូដកម្ម មិនព្រមប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ហើយក្នុងខណៈនោះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រសួងមហាផ្ទៃ បានសម្រេច បញ្ចេញនូវកម្លាំងចម្រុះ ដើម្បីធ្វើការប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះប្រជាការពារជាកម្លាំងស្នូល ក្នុងកិច្ចប្រតិបត្តិការនៃការប្រមូលសំរាមនេះ រហូតទទួលបាន លទ្ធផល ជោគជ័យ ដោយក្នុងមួយថ្ងៃ អាចប្រមូលសំរាមបានរហូតដល់៣ពាន់តោន។

ចំណែកបញ្ហាប្រឈមទី២ គឺបញ្ហាទឹកជំនន់ ដែលបានជន់លិចរាជធានីភ្នំពេញ ប៉ុន្តែបញ្ហាប្រឈមនេះ ត្រូវបានដោះស្រាយទទួលបានជោគជ័យផងដែរ ដោយសារតែបានប្រើប្រាស់កម្លាំងសហការគ្នា ដោយបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ជាមួយនឹងការផ្ដល់ជាស្បៀងអាហារជូនពួកគាត់ ។
ដោយឡែកបញ្ហាប្រឈមទី៣ គឺព្រឹត្តិការណ៍ ថ្ងៃទី០៣វិច្ឆិកា តែក្រោមការដឹកនាំរបស់សម្ដេចតេជោ បានគ្រប់គ្រងបញ្ហាទទួលបានជោគជ័យ ដោយមិនធ្វើឱ្យរាលដាលដល់សហគមន៍នោះទេ ។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានចែកអំណោយជាអង្ករ មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងម៉ាស ជូនដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ ផងដែរ ៕
អត្ថបទ ៖ ស្រីរ័ត្ន


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


