ព័ត៌មានជាតិ
កម្ពុជាត្រូវការឈាម ២០០សាក់ក្នុងមួយថ្ងៃ ខណៈអ្នកបរិច្ចាគ ឈាមធ្លាក់ចុះ ៦០ភាគរយ
ភ្នំពេញ៖ ទូទាំងប្រទេសកម្ពុជាអ្នកជំងឺត្រូវការឈាមប្រមាណ ២០០ សាក់ក្នុងមួយថ្ងៃដើម្បីជួយសង្រ្គោះដល់អ្នកជំងឺដែលត្រូវការឈាមដូចជាអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ អ្នកជំងឺដែលត្រូវធ្វើការវះកាត់ ,ស្ត្រីសម្រាលកូន និង អ្នកជំងឺកូវីដ១៩ មួយចំនួនក៏ត្រូវការឈាមផងដែរ ។ នេះបើយោងតាមការអះអាងរបស់ លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានប្រាប់សារព័ត៌មាននាថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២១នេះថា៖ បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា ត្រូវការឈាមប្រមាណ ២០០ សាក់ក្នុងមួយថ្ងៃដែលចំនួននេះមានការធ្លាក់ចុះ ខណៈកាលពីពេលកន្លងទៅតម្រូវការឈាមមានប្រមាណ៣០០សាក់ក្នុងមួយថ្ងៃ។
លោកវេជ្ជបណ្ឌិតរូបនេះបានបង្ហាញនូវការព្រួយបារម្ភអំពីបញ្ហាកង្វះឈាមខណៈពេលដែលជម្ងឺរាតត្បាតកូវីដ១៩ នៅមិនទាន់បិទបញ្ចប់ជាពិសេសព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ នៅតែបន្តអូសបន្លាយដែលធ្វើឲ្យចំនួនអ្នកស្ម័គ្រចិត្តមកបរិច្ចាគឈាមមានការធ្លាក់ចុះយ៉ាងខ្លាំង ។
លោកវេជ្ជបណ្ដិតបានថ្លែងថា ជាក់ស្តែងនៅរយៈពេល ៦ ខែដើមឆ្នាំ ២០២១ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបានឈាមប្រមាណ ៣ ម៉ឺនសាក់ប៉ុណ្ណោះ ក្នុងនោះការបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានត្រឹមតែជិត ៥ ភាគរយ ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ចំនួននេះបានធ្លាក់ចុះប្រមាណ៦០ភាគរយ ។ លោកវេជ្ជបណ្ឌិតបានបន្តថាសេចក្តីត្រូវការឈាមមិនមានការថមថយនោះទ អ្វីដែលថមថយនោះគឺអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តហើយ អ្នកស្ម័គ្រចិត្តបច្ចុប្បន្នភាគច្រើនជាកងទ័ពនិងយុវជន។
លោកវេជ្ជបណ្ឌិតបានបន្តថាអ្នកជំងឺដែលត្រូវការឈាមមានដូចជា៖អ្នកជួបគ្រោះថ្នាក់ចរាចរណ៍,ស្ត្រីសម្រាលកូន អ្នកជំងឺដែលត្រូវធ្វើការវះកាត់និងអ្នកជំងឺកូវីដ ១៩ មួយចំនួនក៏ត្រូវការឈាមផងដែរ ។ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជនសូមចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានកាន់ តែច្រើនដើម្បីបំពេញសេចក្តីត្រូវការឈាមរបស់អ្នកជំងឺ។
គួររំលឹកជូនថាពេញមួយឆ្នាំ ២០២០ កន្លងទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបានឈាមប្រមាណ ៧ ម៉ឺនសាក់និងមណ្ឌលផ្តល់ឈាមនៅតាមខេត្តទទួល បានប្រមាណ ៣ ម៉ឺនសាក់សរុបនៅទូទាំងប្រទេសទទួលបានឈាមជាង១០ម៉ឺនសាក់៕
ដោយៈ បាន វិបុល
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ