ព័ត៌មានជាតិ
ក្នុង ១ ថ្ងៃ រាជធានីភ្នំពេញ មានតម្រូវការឈាមកើនឡើងដល់ ៣៥០ ប្លោក ស្មើនឹង ៧៥% នៅទូទាំងប្រទេស
មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ក្នុង ១ ថ្ងៃ នៅរាជធានីភ្នំពេញ មានត្រូវការឈាមប្រមាណពី ៣០០ ទៅ ៣៥០ ប្លោក មានការកើនឡើង ខណៈពីមុនមានត្រឹមតែ ២០០ ទៅ ២៥០ ប្លោក ប៉ុណ្ណោះ ក្នុង ១ ថ្ងៃ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៨ មេសា នេះថា ការផ្គត់ផ្គង់ឈាមនៅរាជធានីភ្នំពេញមានប្រមាណ ៧៥% បើប្រៀបទូទាំងប្រទេស។ ចំណែកខេត្តទាំង ២៤ មានតម្រូវការឈាមត្រឹម ២៥% ប៉ុណ្ណោះ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា «តម្រូវការឈាមប្រចាំថ្ងៃក្នុងរង្វង់ ៣០០ ទៅ ៣៥០ ប្លោក ក្នុងរាជធានី ហើយមជ្ឈមណ្ឌលក៏បានត្រៀមរួចហើយដែរ មិនខ្វះទេ ពីព្រោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រមូលឈាមពីយុវជនផ្តល់ឈាមស្ម័គ្រចិត្ត និងធ្វើតេស្តរួចបញ្ជូនស្តុកក្នុងទូពេទ្យរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ»។

លោកស្រីវេជ្ជបណ្ឌិត បានបន្តទៀតថា ជាក់ស្តែងនៅត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ មជ្ឈមណ្ឌលជាតិទទួលបានអំណោយឈាមចំនួន ២៨ ១៩៩ ប្លោក កើនឡើងចំនួន ៤ ៩០៦ ប្លោក បើប្រៀបធៀបទៅនឹង ៣ ខែដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ មានត្រឹមតែ ២៣ ២៩៣ ប្លោក ប៉ុណ្ណោះ។
លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា ប្លោកឈាមដែលទទួលបានមកពីការបរិច្ចាគឈាមទាំងនោះត្រូវបានយកទៅជួយសង្គ្រោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដោយសារ ប្រទេសយើងធ្វើការវះកាត់ធំៗ តាមបច្ចេកទេសថ្មី ទំនើបច្រើនដូចជា ជំងឺមហារីក ជំងឺខ្សោយតម្រងនោម ជំងឺក្រពះ ពោះវៀន ថ្លើម សួត ខួរក្បាល បេះដូង ស្បូន ហូរឈាម គ្រោះថ្នាក់ចរាចរណ៍ ។ល។
លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗ គ្នា ព្រោះថាការផ្តល់ឈាមពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ដើម្បីព្យាបាលជំងឺ ហើយឈាមមានតែនៅក្នុងខ្លួនមនុស្សតែប៉ុណ្ណោះ មិនមានរោងចក្រណាអាចផលិតបានទេ។ រីឯមជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាកន្លែងផលិតផលឈាមបញ្ជូនឈាមទៅស្តុក ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។
គួរបញ្ជាក់ថា ឆ្នាំ ២០២៣ ការផ្គត់ផ្គង់ឈាមទូទាំងប្រទេសបាន ១៤ ម៉ឺនប្លោក ក្នុងនោះមានអ្នកស្ម័គ្រចិត្តមាន ២០% ខណៈឆ្នាំ ២០២៤ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម មានតម្រូវការឈាមប្រមាណជាង ១៤ ម៉ឺនប្លោក មានកំណើនប្រមាណ ២០%៕
អត្ថបទ ៖ សំអឿន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


