ព័ត៌មានជាតិ
បញ្ជូនទៅព្យាបាលភ្លាមៗ មន្ត្រីនគរបាល២រូប តេស្តមានកូវីដ-១៩
ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដែលបានរាយការណ៍ទៅអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានរកឃើញមន្ត្រីនគរបាល២រូប ដែលបម្រើការនៅក្នុងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល មានផ្ទុកកូវីដ-១៩ ។
របាយការណ៍បានបន្តថា បុគ្គលទាំង២រូបគឺ ១.លោកអនុសេនីយ៍ទោ នូ ចន្ថា និងលោក ហេង និរុន ហើយក៏មានមន្ត្រីដែលពាក់ព័ន្ធចំនួន២៩រូប ដែលក្នុងនោះ ពាក់ព័ន្ធផ្ទាល់ចំនួន ១៣ រូប និងប្រយោលចំនួន ១៦ រូប។
ភ្លាមៗនោះដែរបុគ្គលទាំង២រូបបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ដោយឡែកអ្នកពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានធ្វើតេស្តគឺអវិជ្ជមានទាំងអស់ ដោយបច្ចុប្បន្ននេះបុគ្គលទាំង២៩រូប ត្រូវបានកំណត់អោយធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ប្រចាំការនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលទាំងអស់៕

អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ